ព័ត៌មានអន្តរជាតិ

ថៃ ៖ អ្នកគ្រប់គ្រង មន្ទីរពេទ្យមួយ លួចលក់ថ្នាំកូវីដ១៩ antiviral តាមប្រព័ន្ធអនឡាញ

បរទេស ៖ ប៉ូលិសបានចាប់ខ្លួន ជនសង្ស័យ៩នាក់ និងរឹបអូសថ្នាំប្រឆាំងវីរុស ដែលប្រើក្នុងការព្យាបាល Covid-19 ដែលត្រូវបានចោទថា លួចដោយអ្នក គ្រប់គ្រង មន្ទីរពេទ្យ យកទៅលក់ តាមអនឡាញ ដោយក្រុមក្មេងទំនើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវីរសេនីយ៍ Neti Wongkularb ស្នងការប៉ូលីសការពារ អ្នកប្រើប្រាស់ បាននិយាយកាលពីម្សិលមិញថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងការវាយឆ្មក់ សម្របសម្រួល នៅទីក្រុងបាងកក ខេត្ត Saraburi, ខេត្ត Pathum Thani និងខេត្ត Nonthaburi កាលពីថ្ងៃអង្គារ ។

ប៉ូលិសបានរឹបអូសបានថ្នាំចំនួន ៣៩០ ប្រអប់ ដែលក្នុង មួយប្រអប់ៗ មានថ្នាំគ្រាប់ Favipiravir ១០០ គ្រាប់ ក្រោមស្លាកយីហោ Favir ដែលផលិត ដោយអង្គការ ឱសថរដ្ឋាភិបាល (GPO) ។ លោកបាន និយាយថា ក្រុមទាំងនោះបានលក់ថ្នាំតាមអ៊ីនធឺណិត។ អ្នកគ្រប់គ្រងមន្ទីរពេទ្យមួយ នៅសង្កាត់ Bang Na បានផ្គត់ផ្គង់ថ្នាំ ដោយខុសច្បាប់ ដែលមន្ទីរពេទ្យមុននេះ ទទួលបានពី GPO ៕
ប្រែសម្រួលៈ ណៃ តុលា

To Top