ព័ត៌មានអន្តរជាតិ

ក្រុងចំនួន៤៤ ត្រូវបានរដ្ឋាភិបាល មីយ៉ាន់ម៉ា ប្រកាសដកចេញ បម្រាមគោចរវិញ សម្រាប់អ្នកស្នាក់ នៅតែក្នុងផ្ទះ

រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល មីយ៉ាន់ម៉ា នៅថ្ងៃពុធបានប្រកាសថា នឹងដកបទបញ្ជាស្នាក់នៅ ផ្ទះក្នុងក្រុងចំនួន៤៤ ដោយសារការឆ្លងមេរោគកូវីដ-១៩ ប្រចាំថ្ងៃរ ឆ្លងតិចតួច ត្រូវបានគេរកឃើញ ។

សេចក្តីប្រកាសបានដាក់ថា ការបញ្ជានេះនឹងត្រូវបានលើក នៅក្នុងទីប្រជុំជនចំនួន២០ នៃតំបន់រ៉ងហ្គូន និងទីប្រជុំជនចំនួន២៤នៃទីក្រុង Mandalay, Bago, Sagaing, តំបន់ Magway និង Ayeyarwady, Chin និងរដ្ឋ Mon ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ។

តួលេខរបស់ក្រសួងខាងលើ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-៩ថ្មីចំនួន១.០០៣នាក់ ដែលនាំឱ្យចំនួនសរុប កើនឡើងដល់៤៩៦.៩០១ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់១៨.៦០៣នាក់ បន្ទាប់ពីអ្នកស្លាប់ថ្មីចំនួន២១នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

រហូតមកដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺ សរុបចំនួន៤៦១.៨៨៣នាក់ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ។

ទិន្នន័យរបស់ក្រសួងបានបង្ហាញ ថា គិតត្រឹមថ្ងៃអង្គារ មនុស្សជាង៦,៤២លាននាក់ ត្រូវបានចាក់ថ្នាំបង្ការគ្រប់កម្រិត ខណៈដែលមនុស្សជាង ៦,៣៦លាននាក់ បានទទួលការចាក់វ៉ាក់សាំង ដូសដំបូង នៃជំងឺកូវីដ-១៩ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top