ព័ត៌មានអន្តរជាតិ

ថៃ៖ ទាហានទ័ពកំណែនម្នាក់ បានស្លាប់ក្រោយចាក់វ៉ាក់សាំងដូសទី២ ដែលខុសពីដូសទី១

បរទេស៖ ទាហានផ្នែកទ័ពកំណែនម្នាក់ អាយុ ២៣ ឆ្នាំ បានស្លាប់នៅថ្ងៃអង្គារ ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ដែលខុសពីចាក់នៅដូសទី១។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Khanti Anantasiri ដែលនៅមូលដ្ឋាននៅខេត្ត Tak បានស្លាប់នៅផ្ទះរបស់គាត់នៅស្រុក Chom Bung នៃខេត្ត Ratchaburi កាលពីរសៀលថ្ងៃអង្គារ គឺមួយថ្ងៃបន្ទាប់ពីលោកបានចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី២ ខណៈដែលដូសទី១ គឺគាត់បានចាក់វ៉ាក់សាំងប្រភេទ Sinovac ។

ឪពុករបស់គាត់ឈ្មោះ Chaidet Antasiri អាយុ 54 ឆ្នាំបាននិយាយថា ប្រហែលម៉ោង 10 យប់ នៅថ្ងៃនោះ កូនប្រុសគាត់បានត្អូញត្អែរពីការរមាស់ និងគ្រុនក្តៅ ហើយបានលេបថ្នាំពីរគ្រាប់ ដើម្បីបន្ថយសីតុណ្ហភាព។

នៅវេលាម៉ោង ៣ និង៤៥នាទីរសៀល ម្តាយរបស់ Kanti បានទៅមើលគាត់ ហើយមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញកូនប្រុសរបស់គាត់មានសភាពធ្ងន់ធ្ងរ ដោយបបូរមាត់របស់គាត់ប្រែពណ៌បៃតង។ មួយម៉ោងក្រោយមក មានចំណុចខ្មៅលេចឡើងនៅលើទ្រូងរបស់កូនប្រុសគាត់។

លោក Chaidet បាននិយាយថា កូនប្រុសពៅរបស់គាត់បានស្លាប់ ប្រហែល 24 ម៉ោង បន្ទាប់ពីបានទទួលវ៉ាក់សាំងលើកទី 2 ៕

To Top