បច្ចេកវិទ្យា

លោក ត្រាំ ហៅ CEO របស់ Facebook ថា ជាឧក្រិដ្ឋជន ដោយសារតែ បានបរិច្ចាគលុយ ៤០០លានដុល្លារ ឱ្យការិយាល័យបោះឆ្នោត

បរទេស៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានស្តីបន្ទោសទៅលើនាយកប្រតិបត្តិរបស់ក្រុមហ៊ុម Facebook គឺ លោក Mark Zuckerberg នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់នាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះថាជា “ឧក្រិដ្ឋជន” ចំពោះការបរិច្ចាគថវិកាចំនួន ៤០០ លានដុល្លារដល់ការិយាល័យបោះឆ្នោតក្នុងតំបន់កាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ត្រាំ ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីជាមួយលោក Biden បានប្រាប់អ្នករៀបចំព័ត៌មាននយោបាយលោក Bill O’Reilly កាលពីសប្តាហ៍មុនថា ការបរិច្ចាគរបស់ លោក Zuckerberg ដល់ការិយាល័យបោះឆ្នោតក្នុងស្រុកគឺ “ខុសច្បាប់” បន្ទាប់ពីការវិភាគ FGA បាននិយាយថា ការផ្តល់មូលនិធិបានបង្កើនចំនួនអ្នកបោះឆ្នោតប្រជាធិបតេយ្យ នៅតំបន់សំខាន់ៗ ដូចជានៅរដ្ឋ Georgia។

លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅកាន់អ្នកគាំទ្រថា “តាមគំនិតរបស់ខ្ញុំ Mark Zuckerberg ឧក្រិដ្ឋជន ត្រូវបានអនុញ្ញាតឱ្យចំណាយជាង 400 លានដុល្លារ ហើយដូច្នេះអាចផ្លាស់ប្តូរដំណើរការនៃការបោះឆ្នោតប្រធានាធិបតី ហើយគ្មានអ្វីកើតឡើងចំពោះ Facebook” ។

សូមជម្រាបថា ទឹកប្រាក់រាប់រយលានដុល្លារដែលត្រូវបានបរិច្ចាគដោយ Zuckerberg និងភរិយារបស់គាត់គឺ Priscilla Chan កាលពីឆ្នាំមុន ត្រូវបានគេចោទប្រកាន់ថា មានគោលបំណងដើម្បីជួយមន្ត្រីបោះឆ្នោតដែលជួបការលំបាកក្នុងការទទួលបានមូលនិធិគ្រប់គ្រាន់ដើម្បីអនុវត្តការប្រុងប្រយ័ត្នសុវត្ថិភាព និងចូលរួមជាមួយអ្នកបោះឆ្នោតក្នុងការបោះឆ្នោតដោយសុវត្ថិភាព និងដោយផ្ទាល់ ដើម្បីធានាថា ការបោះឆ្នោតនឹងមិនត្រូវបានរំខានដោយជំងឺរាតត្បាត COVID-19 ទេ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top