បរទេស៖ ប្រភពព័ត៌មាន ដែលបានដឹងអំពីការវាយតម្លៃការខូចខាតដំបូង របស់កងទ័ពជើងទឹកអាមេរិក បានប្រាប់ USNI News ថា នាវាមុជទឹក USS Connecticut បានរងការខូចខាតដល់ផ្នែកខាងមុខ និង បាតក្រោមរក្សាលំនឹង បន្ទាប់ពីបានបុកវត្ថុមិនស្គាល់ អត្តសញ្ញាណនៅសមុទ្រចិនខាងត្បូង កាលពីដើមខែនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងនាវាមុជទឹក គឺបាតក្រោមសម្រាប់រក្សាលំនឹង គឺត្រូវបានប្រើដើម្បីគ្រប់គ្រងភាពធន់របស់នាវា ហើយផ្នែកនេះត្រូវបានទឹកចូលលិចនៅពេលដែលត្រូវពន្លិចខ្លួន ។
ប្រភពបានសង្កត់ធ្ងន់ថា ប្រព័ន្ធរ៉េអាក់ទ័រនុយក្លេអ៊ែរ និងប្រព័ន្ធជំរុញរបស់នាវាមុជទឹក មិនមានការខូចខាតអ្វីឡើយក្នុងឧបទ្ទវហេតុនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
