បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃសុក្របានឲ្យដឹងថាការវាយប្រហារដោយមីស៊ីលត្រឹមតែមួយយប់ប៉ុណ្ណោះដោយក្រុមប្រយុទ្ធ Houthi ប្រឆាំងទៅនឹងយោធាយេមែនក្នុងខេត្ត Marib បានសម្លាប់មនុស្សរហូតទៅដល់១៣នាក់។
ប្រភពដដែលបានសរសេរទៀតថាក្រុម Houthi បានបើកការវាយប្រហារសំដៅទៅលើអគារស្នាក់នៅរបស់ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិង លំនៅដ្ឋានក្បែរខាងនៅក្នុងស្រុក Al Jubau តាំងតែពីល្ងាចថ្ងៃព្រហស្បតិ៍។
ក្រៅពីមនុស្សស្លាប់១៣នាក់ក្នុងនោះតួលេខនៃអ្នករបួសមានចំនួន២០នាក់ផ្សេងទៀតផងដែរហើយមីស៊ីលដែលត្រូវបានគេអះអាងថាប្រើប្រាស់ គឺជាមីស៊ីលដែលផលិតនៅក្នុងប្រទេសអ៊ីរ៉ង់។
គួរឲ្យដឹងដែរថាយេមែនបានធ្លាក់ចូលទៅក្នុងបញ្ហាសង្គ្រាមស៊ីវលតាំងតែពិខែកញ្ញាឆ្នាំ២០១៤មកម្ល៉េះនៅពេលដែលក្រុម Houthi បានធ្វើការបណ្តេញ ចេញរដ្ឋាភិបាលផ្លូវការដែលត្រូវបានដឹកនាំដោយលោក Abd Rabbut Mansour Hadi ៕
ប្រែសម្រួល៖ស៊ុនលី
