ព័ត៌មានអន្តរជាតិ

សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ៤៥នាក់ ផ្ទុះកំហឹង លើរដ្ឋបាលលោក បៃដិន ដែលគ្រោងនឹងផ្តល់សំណង ដល់ជនភៀសខ្លួនខុសច្បាប់

" "

បរទេស៖ របាយការណ៍មុននេះ បានអះអាងថារដ្ឋបាលរបស់ លោក ចូ បៃដិន គ្រោងនឹងបង់ប្រាក់ចំនួន ៤៥០ ០០០ ដុល្លារ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានអះអាងថា ជាការរក្សា “របួសផ្លូវចិត្ត” ដែលជាលទ្ធផល នៃការបំបែកគ្រួសាររបស់ពួកគេ នៅព្រំដែនសហរដ្ឋអាមេរិក។ ការទូទាត់បុគ្គលអាចត្រូវបាន គេរាយការណ៍ថា អាចលើសពី ១លានដុល្លារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ បានរាយការណ៍កាលពីថ្ងៃសុក្រថា សមាជិកសភាមកពី គណបក្សសាធារណរដ្ឋ បានសរសេរសំបុត្រមួយច្បាប់ ទៅកាន់លេខាធិការ ចំនួន៣ នៃការិយាល័យប្រធានាធិបតី ចូ បៃដិន ដើម្បីបង្ហាញពី “ក្តីបារម្ភយ៉ាងខ្លាំង” របស់ពួកគេទាក់ទង នឹងការផ្តល់សំណង ដែលអាចកើតមានដល់គ្រួសារ ជនចំណាកស្រុក ដែលបំបែកនៅព្រំដែន។

" "

ក្នុងចំណោមអ្នកតំណាង មកគណបក្សសាធារណរដ្ឋចំនួន ៤៥រូប ដែលបានចុះហត្ថលេខា លើលិខិតនោះ រួមមានលោក Greg Murphy, លោក Steve Scalise, លោកស្រី Elise Stefanik និង លោក Dan Crenshaw ។

" "

យោងតាមលិខិតដែលទទួលបាន ដោយសារព័ត៌មាន Fox News ផ្ញើទៅកាន់លេខាធិការដ្ឋាន ផ្នែកសន្តិសុខមាតុភូមិ លោក Alejandro Mayorkas, លេខាធិការផ្នែកសុខភាព និងសេវាមនុស្ស លោក Xavier Becerra និងអគ្គមេធាវី Merrick Garland ការយកចិត្តទុកដាក់គួរតែត្រូវបាន យកចិត្តទុកដាក់ចំពោះការពិតដែលថា ជនចំណាកស្រុកឆ្លងកាត់ព្រំដែន សហរដ្ឋអាមេរិក ដោយខុសច្បាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top