បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានមន្ត្រីលីទុយអានី និងអឺរ៉ុប មិនឲ្យរំខានដល់ចំណងមិត្តភាព ជុំវិញការសម្រេចចិត្តធ្វើឡើង ដោយកោះតៃវ៉ាន់ និងប្រទេសតំបន់បាល់ទិកមួយនេះ ដើម្បីបើកការិយាល័យតំណាង។
ប្រទេសចិន កាលពីក្នុងខែសីហា បានធ្វើការទាមទារថា ប្រទេសលីទុយអានី គួរតែដកឯកអគ្គរដ្ឋទូត ក្នុងទីក្រុងប៉េកាំងចេញ និងបាននិយាយថា ចិននឹងហៅត្រឡប់វិញ នូវប្រេសិតចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន នៅក្នុងទីក្រុង Vilnius នឹងត្រូវហៅថា ជាការិយាល័យតំណាងតៃវ៉ាន់ នៅក្នុងប្រទេសលីទុយអានី។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះទំនាក់ទំនងផ្លូវការ រវាងអាជ្ញាធរនៅតៃវ៉ាន់ និងប្រទេសនានា ដែលមានចំណងមិត្តភាពការទូតជាមួយចិន។
លោក វ៉ាង វិនពីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងជំរុញឲ្យរដ្ឋាភិបាលលីទុយអានី គោរពតាមការប្តេជ្ញានយោបាយដ៏រឹងមាំ ដែលបានបង្កើតឡើង នៅពេលបង្កើតចំណងការទូត ជាមួយប្រទេសចិន និងមិនឲ្យធ្វើការសម្រេចចិត្ត ខុសមិនអាចកែបាន។ ចំណែកភាគីអឺរ៉ុប គួរតែជ្រើសយកជម្រើសត្រឹមត្រូវ និងបង្កាការជ្រៀតជ្រែក ជាមួយដំណើរវិវត្តន៍ដ៏ល្អ នៃចំណងមិត្តភាពចិន-សហភាពអឺរ៉ុប”៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
