ព័ត៌មានអន្តរជាតិ

បទវិភាគ៖ កាតព្វកិច្ច ទំនួលខុសត្រូវ និងប្រតិបតិ្តការ៖ ធ្វើការបកស្រាយ​ពីសុន្ទរកថា គន្លឹះរបស់លោក Xi Jinping ក្នុងកិច្ចប្រជុំ​ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំG20 លើកទី១៦

“ប្រឈមនឹងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈពេល១រយឆ្នាំ និងការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនាមជាវេទិកាសំខាន់ សម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការ ខាងសេដ្ឋកិច្ចអន្តរជាតិ ប្រទេសG20 គួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ”ថ្ងៃទី៣០ ខែតុលា នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃសន្និសីទកំពូលថ្នាក់ដឹកនាំ នៃប្រទេសG20 លើកទី១៦ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។

ប្រឈមនឹងភាពលំបាក និងបញ្ហាប្រឈមរបស់មនុស្សជាតិ នាពេលបច្ចុប្បន្ននេះ លោក Xi Jinping បានលើកឡើងសំណើ ៥ចំណុច ដែលបានបង្ហាញទិសដៅ ចំពោះប្រទេស G20 ក្នុងការបង្ហាញពីភាព ទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាបានបង្ហាញ ឱ្យឃើញនូវទំនួលខុសត្រូវ របស់ប្រទេសចិន ដែលជាប្រទេសធំ នៅលើពិភពលោកផងដែរ ។

សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ​ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងជាសកល បង្កើនកិច្ចសម្របសម្រួល ជំរុញការងើបឡើងវិញ ផ្តល់ផលប្រយោជន៍ជាទូទៅ និងមានភាពបរិយាប័ន្ន ដើម្បីទទួលបានការអភិវឌ្ឍជាមួយគ្នា។ ជំរុញការច្នៃប្រឌិតថ្មី និងស្វែងរកកម្លាំងចលករ រួមរស់នៅជាមួយគ្នា ប្រកបដោយភាពចុះសម្រុងគ្នា ភាពបៃតងនិងនិរន្តរភាព ។ សំណើ៥ចំណុចដែលលោក Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃសន្និសីទកំពូលថ្នាក់ដឹកនាំ នៃប្រទេស G20 ក្រុងរ៉ូម សមស្របនឹងការ យកចិត្តទុកដាក់លើផ្ទៃអន្តរជាតិ ដែលបានគ្រោងផែនការ សម្រាប់មនុស្សជាតិទល់ទល់នឹង ការប្រឈម និងទទួលការអភិវឌ្ឍន៍រួម ។

ប្រឈមនឹងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលជាបញ្ហាបន្ទាន់បំផុត នាពេលបច្ចុប្បន្ន លោក Xi Jinping បានគូសបញ្ជាក់ម្តងទៀត នូវគោលជំហរជានិច្ច​ របស់ប្រទេសចិន ព្រមទាំងបានលើកឡើងនូវ “គំនិតផ្តួចផ្តើមស្តីពីកិច្ច សហប្រតិបតិ្តការ ផ្នែកវ៉ាក់សាំងជាសកល” ដែលទទួលបានការយកចិត្តទុកដាក់ យ៉ាងទូលំទូលាយពីសំណាក់ សហគមន៍អន្តរជាតិ ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង​ សំណើ៣ចំណុច អំពីបញ្ហាពិភាក្សា ស្តីពីការជំរុញការអភិវឌ្ឍរួម ការជំរុញការអភិវឌ្ឍតាមរយៈ ការច្នៃប្រឌិតថ្មី និងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុជាដើម ព្រមទាំងបានបំពេញបន្ថែម នូវខ្លឹមសារនៃ “គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល” ដែលមានអំណោយផល ដល់ការជំរុញការអភិវឌ្ឍរួម របស់ពិភពលោកទាំងមូល ។

កិច្ចប្រជុំកំពូលក្រុងរ៉ូម បានធ្វើឡើងក្រោមប្រធានបទ “ មនុស្សជាតិ ភពផែនដីនិងវិបុលភាព” ដែលបានបង្ហាញឱ្យឃើញ នូវបេសកកម្មរបស់ប្រទេស G20 ក្នុងការដឹកនឹងណែនាំ នវានុវត្តន៍និងអភិបាលកិច្ច ខាងសេដ្ឋកិច្ចជាសកល ។ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់ នៃអង្គការនេះ និងជាអង្គភាពសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក ប្រទេសចិននឹងបន្តពង្រីក ការបើកទូលាយឥតឈប់ឈរ ក្នុងន័យផ្តល់កាលានុវត្តភាពថ្មី កាន់តែច្រើនដល់បណ្តា ប្រទេសនានា តាមរយៈការអភិវឌ្ឍរបស់ខ្លួន ដើម្បីបំពេញបន្ថែម កម្លាំងចលករថ្មី កាន់តែច្រើនដល់ សេដ្ឋកិច្ចពិភពលោក ក៏ដូចជាជំរុញប្រទេស G20 ឱ្យរ៉ាប់រងទំនួលខុសត្រូវ របស់ខ្លួនផងដែរ៕

To Top