ព័ត៌មានអន្តរជាតិ

ប្រទេសចិន បំពេញបន្ថែម កម្លាំងចលករបៃតង សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

នៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចិនបានប្រកាសថានឹងខិតខំអោយសម្រេចការកាត់បន្ថយបរិមាណបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៦០ ហើយនឹងគាំទ្រដល់ការអភិវឌ្ឍបៃតងនិងកាបូនទាបរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងនាមជាប្រទេសជិតខាងល្អ មិត្តល្អនិងដៃគូល្អរបស់កម្ពុជា គោលដៅកាត់បន្ថយការបញ្ចេញកាបូនទាំងពីររបស់ចិននឹងនាំមកនូវកាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍថាមពលស្អាតរបស់កម្ពុជា ដែលនឹងផ្តល់កម្លាំងចលករបៃតងសម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩។

ភាគីចិនបានលើកទឹកចិត្តសហគ្រាសចិនអោយបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលជាមួយភាគីកម្ពុជា និងជួយជំរុញការធ្វើអោយប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីរួមគ្នាជំរុញការស្តារឡើងវិញប្រកបដោយតុល្យភាព បៃតងនិងជានិរន្តរភាពនៃសេដ្ឋកិច្ចសកល។

ចាប់តាំងពីឆ្នាំ ២០០៧ មក ដើម្បីឆ្លើយតបនឹងកង្វះខាតក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលអគ្គិសនីជាអាទិភាព ជំរុញកិច្ចកសាងផ្នែកថាមពលអគ្គិសនីយ៉ាងពេញទំហឹង។ សហគ្រាសចិនបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជា ព្រមទាំងជំរុញអោយថាមពលកម្ពុជាផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។

គិតរហូតមកទល់ដំណាច់ឆ្នាំ ២០២០ សហគ្រាសចិនបានសាងសង់និងដាក់អោយដំណើរការស្ថានីយវារីអគ្គីសនីចំនួន ១០ ស្ថានីយអគ្គីសនីដើរដោយថាមពលធ្យូងថ្មមួយនិងស្ថានីយអគ្គីសនីដើរដោយប្រេងឥន្ធនៈធុនធ្ងន់ចំនួន ២ ។ បរិមាណដំឡើងលើសពី ៧០% នៃបរិមាណចំឡើងសរុបនៅទូទាំងប្រទេសកម្ពុជា បរិមាណផ្សាយអគ្គិសនីត្រូវជា៨០,៣%
នៃបរិមាណបញ្ចូលប្រព័ន្ធថាមពលអគ្គិសនីក្នុងឆ្នាំ ២០២០។

នាខែធ្នូឆ្នាំ ២០២០ ក្នុងនាមជាស្ថានីយវារីអគ្គិសនីដែលបានសម្រេចការផ្សាយអគ្គិសនីដោយលើសពីចំនួនកំណត់ក្នុងឆ្នាំផ្ទុះជំងឺឆ្លង ស្ថានីយវារីអគ្គិសនីតាតៃទទួលបានរង្វាន់ឆ្នើមខាងការផ្សាយអគ្គិសនីពីអគ្គិសនីកម្ពុជា។ សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគម្រោងនេះថា ស្ថានីយវារីអគ្គិសនីតាតៃមិនត្រឹមតែមានអំណោយផលដល់
ការបង្ការគ្រោះទឹកជំនន់ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារនិងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងតំបន់ បង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនិង
សន្តសុខផ្នែកផ្គត់ផ្គង់ថាមពលអគ្គិសនី ក៏ដូចជាបញ្ចុះថ្លៃអគ្គិសនីរបស់កម្ពុជាទៀតផង ពោលគឺបានដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលុបបំបាត់ភាពក្រី
ក្រនៅកម្ពុជា។

១៥ ឆ្នាំកន្លងទៅ ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជាគិតជាមធ្យមក្នុងមួយឆ្នាំគឺប្រហែល ៧% ចំណែកតម្រូវការចំពោះថាមពលអគ្គិសនីត្រូវជា ២-៣ ដងនៃល្បឿនកំណើនសេដ្ឋកិច្ច។ កង្វះខាតថាមពលបានក្លាយជាបញ្ហាប្រឈមដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។ ការវិនិយោគនិងការកសាងរបស់សហគ្រាសចិនបានបន្ធូរបន្ថយយ៉ាងខ្លាំងនូវបញ្ហា
កង្វះខាតថាមពលរបស់កម្ពុជា ហើយក៏បានផ្តល់ការធានាយ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចឡើងកវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ផងដែរ។ អ្នកទទួលខុសត្រូវនៃអគ្គិសនី កម្ពុជាបានវាយតម្លៃថា នៅលើផ្លូវអភិវឌ្ឍន៍ថាមពលថ្មីនាពេលអនាគតរបស់កម្ពុជា ប្រទេសចិននឹងបន្ត
ដើរតួនាទីដ៏សំខាន់ដដែល៕

To Top