Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីលើសពី ៣.១០០នាក់ និងស្លាប់ជាង១០០នាក់ 

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលហ្វីលីពីន ហៅកាត់ថា (DOH) បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.១១៧នាក់ គិតត្រឹមថ្ងៃចន្ទនេះ ដែលនាំឱ្យចំនួនករណីដែលត្រូវបាន បញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងដល់ ២.៧៩០.៣៧៥នាក់ ។
ទន្ទឹមនឹងនេះដែរ មនុស្សចំនួន១០៤នាក់ទៀតបានស្លាប់ដោយសារផលវិបាកនៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះបានកើនឡើង ដល់៤៣.២៧៦នាក់ ខណៈដែលមន្ទីរពិសោធន៍ចំនួន៨ មិនបានបញ្ជូនទិន្នន័យ ។

អ្នកវិភាគឯករាជ្យ Guido David នៃក្រុមស្រាវជ្រាវ OCTA បានលើកឡើងថា អត្រាវិជ្ជមាននៃជំងឺកូវីដ-១៩ នៅរដ្ឋធានីម៉ានីល បានធ្លាក់ចុះមកតិចជាង៥ភាគរយពី២៥ភាគរយដែលបានកត់ត្រានៅក្នុងខែកក្កដា ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រហែល១១០លាននាក់ និងបានធ្វើតេស្តមនុស្សជាង២១,៥លាននាក់ចាប់តាំងពីជំងឺឆ្លងរាតត្បាត ៕ម៉ៅ បុប្ផាមករា

To Top