ព័ត៌មានអន្តរជាតិ

អំពើវាយប្រហារគ្នា នៅលើរថភ្លើងក្នុងទឹកដី ប្រទេសជប៉ុន បណ្តាលឲ្យរបួស១៧នាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មនុស្ស១៧នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិត និងបង្កឲ្យមានភ្លើងឆេះ នៅលើរថភ្លើងក្នុងទីក្រុងតូក្យូ កាលពីយប់ថ្ងៃអាទិត្យ ។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនបានប្រាប់អ្នកស៊ើបអង្កេតថា គាត់បានស្រលាញ់តួអង្គ Batman ហើយតួដ៏អាក្រក់នោះដែលជា Joker ។

ជនសង្ស័យឈ្មោះ Kyota Hattori អាយុ២៤ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតកាលពីយប់ថ្ងៃអាទិត្យក៏ត្រូវបានដកស្រង់សម្តីដែលបាននិយាយថា គាត់ “ចង់សម្លាប់មនុស្ស ហើយត្រូវបានទទួលទោសប្រហារជីវិត” ហើយថា គាត់បាន “គិតចាប់ពីខែមិថុនា ។ ត្រូវកាត់ទោសប្រហារជីវិត” ។
រូបថត និងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីកន្លែងកើតហេតុបានបង្ហាញថា Hattori កំពុងស្លៀកពាក់ដូច Joker ជាមួយនឹងអាវពណ៌បៃតង និងឈុតពណ៌ស្វាយ ។

គាត់បានប្រាប់ប៉ូលិសថា គាត់ជ្រើសរើសរថភ្លើងល្បឿនលឿនដែលមានកំណត់សម្រាប់កណ្តាលទីក្រុងដោយមានចំណត ២-៣កន្លែង ព្រោះវាជាទូទៅមានអ្នកដំណើរច្រើន។ ជនសង្ស័យថែមទាំងបានសម្តែងការសោកស្ដាយដែលមិនបានសម្លាប់អ្នកណាម្នាក់ក្នុងការវាយប្រហារនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top