ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ប្រទេសឥណ្ឌូនេស៊ី បានអនុម័តវ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន Sinovac Biotech សម្រាប់កុមារ ដែលមានអាយុពី៦ ដល់១១ឆ្នាំ នេះបើតាមទីភ្នាក់ងារ អាហារ និងឱសថរបស់ខ្លួនបានឲ្យដឹង កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រសួងចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានអនុម័តលើវ៉ាក់សាំង Pfizer/BioNTech សម្រាប់កុមារតូចៗ ។
រហូតមកដល់ ថ្ងៃចន្ទ ប្រទេសឥណ្ឌូនេស៊ី បានលុបចោល វ៉ាក់សាំង Sinovac ដែលផលិតដោយប្រទេសចិន សម្រាប់តែមនុស្ស ដែលមានអាយុ ចាប់ពី១២ឆ្នាំឡើង ទៅតែប៉ុណ្ណោះ ដែលក្នុងនោះវាមានបរិមាណច្រើនបំផុត នៅក្នុងឃ្លាំងស្តុករបស់ខ្លួនដែលមានជាង២០០លានដូស ។
លោក Penny K Lukito ប្រធានទីភ្នាក់ងារ (BPOM) បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ការអនុម័ត គឺជា “ដំណឹងរីករាយ ។ យើងប្រាកដថា ការចាក់វ៉ាក់សាំងរបស់កុមារ គឺជារឿងបន្ទាន់ ជាពិសេសឥឡូវនេះថា … ការសិក្សាដោយផ្ទាល់ បានចាប់ផ្តើម” ។
គួរបញ្ជាក់ថា ការអនុម័តនេះកើតឡើង ខណៈប្រទេសឥណ្ឌូនេស៊ី មានរយៈពេល២ខែក្នុងការសាកល្បង ការសិក្សាដោយផ្ទាល់ខ្លួន។ រដ្ឋមន្ត្រីសុខាភិបាល Budi Gunadi Sadikin បានលើកឡើងថា ករណីជំងឺកូវីដ-១៩ ត្រូវបានរកឃើញ នៅក្នុងសាលារៀន ក្នុងអំឡុងពេលនេះ “មានកម្រិតទាប” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា