ព័ត៌មានអន្តរជាតិ

ចិន ព្រមានឲ្យរក្សាការលក់ ទំនិញប្រចំាថ្ងៃក្នុងស្តុក ក្នុងករណីមានតម្រូវការ កើនឡើងភ្លាមៗ មុនរដូវរងាមកដល់

សៀងហៃ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា គ្រួសារជនជាតិចិន គួរតែរក្សាហាង លក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីមានការកើនឡើង នៃតម្រូវការភ្លាមៗ ខណៈដែលរដ្ឋាភិបាល ខិតខំធានាឱ្យបាននូវការផ្គត់ផ្គង់ ស្បៀងឱ្យបានគ្រប់គ្រាន់ ដែលនឹងឈានចូលដល់រដូវរងា ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃចន្ទ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការងារឱ្យបានល្អ ក្នុងការធានាការផ្គត់ផ្គង់ និងតម្លៃស្ថិរភាព ។

ក្រសួងដដែលបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានគួរតែអនុវត្តការងារ ត្រៀមដូចជាការទិញបន្លែ ដែលអាចរក្សាទុកបានល្អជាមុន ហើយក៏រកមើលដើម្បីពង្រឹង បណ្តាញចែកចាយបន្ទាន់ ដើម្បីធានាបណ្តាញ ចែកចាយប្រកបដោយប្រសិទ្ធភាព និងរលូន ។

ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា នៅក្នុងប្រទេសចិន បានធ្វើឱ្យតម្លៃបន្លែកើនឡើង ដែលជំរុញឱ្យមានការព្រួយ បារម្ភអំពីតម្លៃម្ហូបអាហារ និងការព្រួយបារម្ភដល់មន្ត្រី រដ្ឋាភិបាលនៅទីក្រុងប៉េកាំង ។

កាលពីថ្ងៃចន្ទ ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយបរិមាណ គ្រាប់ធញ្ញជាតិ ដែលបាត់បង់នៅពេលប្រមូលផល និងអាហារខ្ជះខ្ជាយនៅក្នុងផ្ទះបាយទូទាំងប្រទេស ដែលជាផ្នែក នៃផែនការសកម្មភាព ដ៏ទូលំទូលាយមួយ ដើម្បីបង្កើន សន្តិសុខស្បៀង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top