បរទេស៖ អតីត ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែសំដៅលើលោក Joe Biden ថាជា “Sleepy Joe” ដោយចំអកឱ្យទំនោរ របស់ប្រធានាធិបតី ដែលកំពុងកាន់អំណាច ក្នុងការបិទភ្នែក របស់គាត់ក្នុងរយៈពេលយូរ ជួនកាលគឺនៅក្នុងអំឡុងពេល ព្រឹត្តិការណ៍សាធារណៈ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឃើញខ្លួនឯងម្តងទៀតនៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីវីដេអូឃ្លីបរបស់គាត់ ដែលទំនង ជាបានងងុយដេក ក្នុងអំឡុងពេល កិច្ចប្រជុំកំពូល COP26 ។
ប្រធានាធិបតីទី 46 របស់សហរដ្ឋអាមេរិក ដែលនឹងឈានចូលអាយុ 79 ឆ្នាំ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀតនោះ គឺត្រូវបានប្រទះឃើញដោយបិទភ្នែកអស់រយៈពេលជាង 15 វិនាទី មុនពេលជំនួយការម្នាក់បានចូលទៅជិតគាត់ហើយខ្សឹបប្រាប់អ្វីមួយ។ ដោយសារសេចក្តីប្រាថ្នានៃសកម្មភាពអាកាសធាតុរបស់រដ្ឋបាលលោក មនុស្សជាច្រើនបានរិះគន់លោក បៃដិន ភ្លាមៗចំពោះការ “ដេកលក់” ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាកាសធាតុដ៏ធំមួយ។
អ្នកកាន់តំណែងមុនរបស់លោក ចូ បៃដិន នៅក្នុងសេតវិមានគឺលោក Donald Trump ត្រូវបានគេព្យាករណ៍ថា នឹងចូលរួមក្នុងការរិះគន់នេះ ឆាប់ៗផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា