វ៉ាស៊ីនតោន៖ ក្រុមបរិស្ថាន ដែលមានមូលដ្ឋាននៅរដ្ឋ Arizona បានដាក់ការជូនដំណឹង កាលពីថ្ងៃអង្គារទៅកាន់ ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក និងការិយាល័យគ្រប់គ្រង ថាមពលមហាសមុទ្រ (BOEM) ដែលបង្ហាញពីចេតនារបស់ខ្លួន ក្នុងការប្តឹងរដ្ឋាភិបាលសហព័ន្ធ ចំពោះការចោទប្រកាន់មិនត្រឹមត្រូវ នៅក្នុងការិយាល័យ ដែលបណ្តាលឱ្យមានឧប្បត្តិហេតុ កំពប់ប្រេងនៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ាកាលពីខែមុន។
នៅក្នុងលិខិតជូនដំណឹង ដែលមានចំនួន ១១ទំព័រ មជ្ឈមណ្ឌល សម្រាប់ភាពចម្រុះជីវសាស្រ្ត (CBD) បានចោទប្រកាន់លេខាធិការ ក្រសួងមហាផ្ទៃ និង BOEM ពីការរំលោភលើច្បាប់ដែនដី នៃតំបន់ខ្ពង់រាបបាតទ្វីប (OCSLA) ។
BOEM ដោយខុសច្បាប់អនុញ្ញាតឱ្យ Platform Elly និងផលិតកម្មប្រេងនៅឈូងសមុទ្រ ផ្សេងទៀតនៅក្នុងអណ្តូងប្រេង Beta ដំណើរការក្រោមផែនការខួង ដែលហួសសម័យដែលបាន សរសេរក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង ១៩៨០ ជំនួសឱ្យការពិនិត្យឡើងវិញ និងទាមទារឱ្យមានការកែសម្រួលផែនការ ដោយសារអាយុនៃហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរផ្សេងទៀត។

លោក Kristen Monsell នាយកផ្នែកច្បាប់នៃកម្មវិធីមហាសមុទ្រ របស់មជ្ឈមណ្ឌលបានឲ្យដឹងថា “ឧស្សាហកម្មប្រេងកំពុងខួង និងកំពប់ចេញពីឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ក្រោមផែនការដែលបាន សរសេរនៅពេលដែល Carter និង Reagan ស្ថិតនៅក្នុងសេតវិមាន ហើយថាសទន់គឺជាបច្ចេកវិទ្យាខ្ពស់”។
សេចក្ដីថ្លែងការណ៍បានឲ្យដឹង “ឯកសារហួសសម័យ មិនគួរឱ្យជឿទាំងនេះ បង្ហាញពីការបដិសេធមិនប្រុងប្រយ័ត្ន និងមើលងាយរបស់រដ្ឋាភិបាល សហព័ន្ធក្នុងការការពារឆ្នេរ សត្វព្រៃ និងសហគមន៍របស់យើង ពីការបំពុលការខួងយករ៉ែ នៅឯនាយសមុទ្រ។ Retro មិនមែនជារូបរាងល្អសម្រាប់ វេទិកាប្រេងដ៏អាក្រក់ទាំងនោះ ដែលគួរតែត្រូវបាន បិទទាំងស្រុងនោះ” ។
ការជូនដំណឹងរបស់ក្រុមនេះ បានកើតឡើងមួយខែបន្ទាប់ពីបំពង់បង្ហូរប្រេង Amplify Energy ដែលមានមូលដ្ឋាននៅទីក្រុង Houston បានលេចធ្លាយប្រេងឆៅ យ៉ាងហោចណាស់ ២៥០០០លីត្រចូលទៅក្នុងមហាសមុទ្រ នៅឆ្នេរសមុទ្រភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា ដោយបិទឆ្នេរសមុទ្រ និងនេសាទជាច្រើនគីឡូម៉ែត្រ សម្លាប់ និងបង្ករបួសដល់សត្វស្លាប និងសត្វព្រៃដទៃទៀត ៕
ដោយ ឈូក បូរ៉ា
