ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា នាយកដ្ឋានប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់ របស់ប្រទេសលីប៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនចំណាកស្រុកខុសច្បាប់ ចំនួន១៦៣នាក់ ត្រូវបាននិរទេសទៅកាន់ ប្រទេសកំណើតរបស់ពួកគេវិញ គឺប្រទេសនីហ្សេរីយ៉ា ។
នាយកដ្ឋានបានឲ្យដឹងថា “ផ្អែកលើការណែនាំ របស់ក្រសួងមហាផ្ទៃ និងការិយាល័យអគ្គមេធាវី ជនចំណាកស្រុក នីហ្សេរីយ៉ាខុសច្បាប់ ចំនួន១៦៣នាក់ រួមទាំងស្ត្រី និងកុមារ បានគ្រប់គ្រងការវិលត្រឡប់ មកប្រទេសរបស់ពួកគេវិញ ដោយស្ម័គ្រចិត្ត ដោយសហការជាមួយអង្គការ អន្តរជាតិអន្តោប្រវេសន៍ ហៅកាត់ថា (IOM)” ។ សេចក្តីប្រកាសមួយ បានដាក់ដូច្នេះ ។
នៅសេចក្តីប្រកាសនោះ បានដាក់ទៀតបន្ថែមថា ជនចំណាកស្រុកទាំងអស់ ត្រូវបានធ្វើតេស្តរកមើលមេរោគ បង្កជំងឺកូវីដ-១៩ មុនពេលចេញដំណើរ ។
គួរបញ្ជាក់ថា ប្រទេសលីប៊ី បានទទួលរងនូវអសន្តិសុខ និងភាពចលាចលចាប់តាំងពីឆ្នាំ២០១១ ដែលធ្វើឱ្យប្រទេស អាហ្រ្វិកខាងជើងមួយនេះ ក្លាយជាចំណុចសំខាន់ នៃការចាកចេញសម្រាប់ ជនចំណាកស្រុកខុសច្បាប់ ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់តំបន់អឺរ៉ុប ៕
យោងតាម IOM បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៥ មកដល់ពេលនេះ ជនចំណាកស្រុកខុសច្បាប់ ជាង៥៣.០០០នាក់ បានត្រឡប់មកពីប្រទេសលីប៊ី តាមរយៈកម្មវិធីនេះ ដោយមានការគាំទ្រ ពីសហភាពអឺរ៉ុប និងមូលនិធិអន្តោប្រវេសន៍អ៊ីតាលី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា