បរទេស ៖ យោធា នៃប្រទេសមីយ៉ានម៉ា នៅថ្ងៃពុធនេះ បានប្រកាន់ខ្ជាប់ នូវការសម្រេចចិត្តរបស់ខ្លួន បដិសេធ មិនឲ្យប្រេសិត អាស៊ីអាគ្នេយ៍មួយរូប ចូលទៅជួបអតីតមេដឹកនាំមីយ៉ានម៉ា ដែលកំពុងជាប់ឃុំ គឺលោកស្រី អ៊ុង សានស៊ូជី ប្រឆាំងនឹងសម្ពាធ អន្តរជាតិ កំពុងកើនឡើង ឲ្យអនុវត្តតាមផែនការ សន្តិភាព ក្នុងតំបន់ ដែលបានព្រមព្រៀងគ្នា ក្នុងខែមេសា ។
លោកឧត្តមសេនីយ៍ ជាបុគ្គលជាន់ខ្ពស់ទីពីរ ក្នុងបទបញ្ជានៃរបបយោធា ដែលដណ្ដើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈនោះ បាននិយាយប្រាប់ថា ការអនុញ្ញាតឲ្យជនបរទេស ជួបអ្នកណាម្នាក់ ដែលជាប់ចោទបទឧក្រិដ្ឋនោះ គឺជាទង្វើប្រឆាំង នឹងច្បាប់ក្នុងស្រុក។
យោង តាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន CNBTV18 នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបាន មានប្រសាសន៍ថា “ខ្ញុំជឿថា គ្មានប្រទេសនឹងអនុញ្ញាត ឲ្យធ្វើការកត់ត្រាទេ គឺការបកប្រែរបស់ប្រព័ន្ធ ផ្សព្វផ្សាយលើសពីច្បាប់ ដែលមានដូចនេះ” ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់លោក គឺត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំកំពូលមដឹកនាំអាស៊ី កាលពីសប្ដាហ៍មុនរៀបចំ ដោយអាស៊ាន ហើយប្រទេសមីយ៉ានម៉ា មិនបានចូលរួមនោះទេ ក្នុងដំណើរតវ៉ាប្រឆាំង នឹងការដកមេដឹកនាំយោធា លោក Min Aung Hlaing មិនឲ្យចូលរួម សម្រាប់ការមិនគោរពកិច្ច ព្រមព្រៀងសន្តិភាព ៕ប្រែសម្រួល៖ប៉ាង កុង