ពិធីប្រគល់ពានរង្វាន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ គឺជាព្រឹត្តិការណ៍ ដ៏ឱឡារិកប្រចាំ ឆ្នាំសម្រាប់មជ្ឈដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រទេសចិន ។ អស់ពេលជាយូរមក លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនិស្តចិន តែយកចិត្តទុកដាក់ខ្ពស់ ចំពោះបុគ្គលិក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយបានចូលរួម ពិធីប្រគល់ពានរង្វាន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិចិន ជាច្រើនដង ដើម្បីប្រគល់រង្វាន់ ជូនអ្នកទទួលបានពានរង្វាន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិចិន ។
ខណៈដែលមិនអាចបំភ្លេចបានទាំងនោះ បានបង្ហាញយ៉ាងពេញលេញ នូវមនោសញ្ចេតនា ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់លោកXi Jinping ហើយបានបកស្រាយពីសុបិន ដ៏មហិមា ស្តីពីការកសាងប្រទេសខ្លាំង ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ឱនចុះ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នៅក្នុងពិធីប្រគល់ពានរង្វាន់ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាតិ ឆ្នាំ២០១៤ លោកXi Jinping បានឱនចុះ ដើម្បីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៤ ជូនលោក Yu Min ដែលអង្គុយនៅលើរទេះរុញ ។ លោកYu Min ជាអ្នកវិទ្យានុយក្លេអ៊ែរ ដ៏ល្បីឈ្មោះ នៃប្រទេសចិន ដែលបានដឹកនាំការស្រាវជ្រាវ ពីទ្រឹស្តីនិងការរចនាអាវុធ នុយគ្លេអ៊ែរ ជាយូរមកហើយ ព្រមទាំងបានដោះស្រាយ បញ្ហាទ្រឹស្តីមួយចំនួនធំ ។
យុវជន ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ក្នុងចំណោម អ្នកទទួលបានពានរង្វាន់ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងតក្កកម្ម នៃពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ឆ្នាំ២០១៥ អ្នកមានវ័យក្មេង បំផុត សុទ្ធតែមាន អាយុ ៣៩ឆ្នាំ ហើយអ្នកទទួលបានពានរង្វាន់ វឌ្ឍនភាព ដែលមានវ័យក្មេងបំផុត គឺ៣៨ឆ្នាំ ។ ដូចជាប្រសាសន៍ ដែលលោក Xi Jinping បានសង្កត់ធ្ងន់ថា “លើកទឹកចិត្តឱ្យយុវជន ការហ៊ានច្នៃប្រឌិតថ្មី និងធ្វើឱ្យធនធាន មនុស្សវ័យក្មេង ផុលផុសឡើង ។ ” ។
មនុស្សដំបូងបង្អស់–ថ្ងៃទី៩ ខែមករា ឆ្នាំ២២០១៧ នៅក្នុងពិធីប្រគល់ពានរង្វាន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ ឆ្នាំ ២០១៦ លោកស្រី Tu Youyou បានក្លាយជា អ្នកវិទ្យាសាស្ត្រ ស្ត្រីដំបូងគេនៅក្នុងប្រទេសចិន ដែលបានទទួលពានរង្វាន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពូលថ្នាក់ជាតិ ។ រាល់ឆ្នាំនៅលើវេទិកា ទទួលពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ មិនខ្វះអ្នកវិទ្យាសាស្ត្រស្ត្រីទេ ។
លើកដំបូង ថ្ងៃទី៨ខែមករា ឆ្នាំ២០១៩ លោកXi Jinping បានអញ្ជើញលោកបណ្ឌិត្យសភាចារ្យ Liu Yongtan និងលោកបណ្ឌិត្យសភា ចារ្យ Qian Qihu ដែលបានទទួលពានរង្វាន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់កំពូល ក្នុងឆ្នាំ២០១៨ មកអង្គុយនៅលើវេទិកា គណៈអធិបតីភាព ហើយអញ្ជើញលោកទាំងពីរ ឱ្យប្រគល់រង្វាន់ ជូនដល់អ្នកទទួលរង្វាន់ផ្សេងទៀត ។ នេះជាការផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពស់ របស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះអ្នកនាំមុខ ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ប្រាក់រង្វាន់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោកXi Jinping បានប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់ លោកHuang Xuhua និងលោក Zeng Qingcun ដែលទទួលបានពានរង្វាន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលថ្នាក់ជាតិក្នុងឆ្នាំ២០១៩ ។ ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលជាតិ ក្រៅពីមានមេដាយ គឺមានប្រាក់រង្វាន់ ហើយប្រាក់រង្វាន់ បានកែសម្រួលពី៥លានយាន់ប្រាក់ចិន ក្នុងមនុស្សម្នាក់ទៅជា៨លានយាន់ ប្រាក់ចិនក្នុងមនុស្សម្នាក់ ប្រាក់រង្វាន់ទាំងអស់ ត្រូវផ្តល់ជូនអ្នកទទួលពានរង្វាន់ ។
កិច្ចសហប្រតិបត្តិការ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោកXi Jinping រួមជាមួយថ្នាក់ ដឹកនាំបក្ស និងរដ្ឋចិនបានផ្តល់វិញ្ញាបនបត្រ ដល់តំណាងបរទេស ដែលបានទទួលពានរង្វាន់ សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ឆ្នាំ២០១៩ នៃសាធារណរដ្ឋប្រជាមានិតចិន ។ គិតត្រឹមខែមករាឆ្នាំ២០២០ មានអ្នកជំនាញបរទេស សរុបចំនួន១២៨រូប អង្គការ អន្តរជាតិចំនួន២ និងអង្គការបរទេស ចំនួន១បានទទួលពានរង្វាន់ សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិរបស់ចិន ៕