ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងក្រុមប្រឹក្សាកិច្ចការដ្ឋចិន បានប្រារព្ធធ្វើមហាសន្និបាត ប្រគល់រង្វាន់វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាជាតិចិន ។ លោក Xi Jinping លោក Li Keqiang ជាដើមដែលជាមេដឹកនាំបក្ស និងរដ្ឋចិន បានអញ្ជើញចូលរួមមហសន្និបាត និង ប្រគល់រង្វាន់ ។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានតំណាងមជ្ឈិមបក្សកុម្មុយនិសចិន និងក្រុមប្រឹក្សា កិច្ចការរដ្ឋចិន សម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ ដល់បុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទូទាំងប្រទេសចិន និងថ្លែងអំណរគុណ ដ៏ស្មោះត្រង់ ចំពោះអ្នកជំនាញអន្តរជាតិ ដែលបានចូលរួមនិងគាំទ្រ បុព្វហេតុវិទ្យាសាស្ត្រ និងបច្វេកវិទ្យារបស់ចិន ។

លោក Li Keqiang បានថ្លែងថា បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍបុព្វហេតុវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គោរពរាប់អាន បុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ប្រទេសចិន បានចាប់ផ្តើមដំណើរថ្មី នៃការកសាងប្រទេស ទំនើបសង្គមនិយម ដោយគ្រប់ជ្រុងជ្រោយ ហេតុនេះ ត្រូវបន្តខិតខំលើកកម្ពស់ សមត្ថភាពច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយគ្រប់ជ្រុងជ្រោយ បង្កើនការការពារកម្មសិទ្ធិបញ្ញា ជំរុញការបណ្តុះបណ្តាល ធនធានមនុស្សវ័យក្មេង ឱ្យមានកាន់តែច្រើនឡើងៗ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាអន្តរជាតិ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចការ ផ្តល់ប្រយោជន៍គ្នានិងឈ្នះ-ឈ្នះក្នុងការពង្រីកការបើកទូលាយ ។

សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ Gu Songfen ដែលជាវិស្វករដ៏ល្បីល្បាញ ខាងរចនាយន្តហោះ របស់ប្រទេសចិនថ្មី លោកបណ្ឌិតសភាចារ្យ Wang Dazhong អ្នកវិទ្យាសាស្ត្រ ថាមពលនុយក្លេអ៊ែរ ល្បីឈ្មោះលំដាប់អន្តរជាតិ ទទួលបានរង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិន ប្រចាំឆ្នាំ ២០២០ ។

មហាសន្និបាតលើកនេះបានជ្រើសរើសគម្រោងសរុប ២៦៤ ក្នុងនោះ ក្រុមការងារ លោកបណ្ឌិតសភាចារ្យ Zhong Nanshan ទទួលបានរង្វាន់ ក្រុមការងារនវានុវត្តន៍និងរង្វាន់វឌ្ឍនភាព វិទ្យាសាស្រ្តបច្ចេកវិទ្យា ។ អ្នកជំនាញ បរទេសចំនួន ៨ រូប និងអង្គការអន្តរជាតិ មួយទទួលរង្វាន់ សហប្រតិបត្តិការខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ។

រង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិន បង្កើតឡើងដោយក្រុមប្រឹក្សា កិច្ចការដ្ឋចិន កាលពីឆ្នាំ ១៩៩៩ បូករួមទាំងរង្វាន់ វិទ្យាសាស្រ្ត និងបច្ចេក វិទ្យា កំពូលថ្នាក់ជាតិ រង្វាន់វិទ្យាសាស្ត្រ ធម្មជាតិ ថ្នាក់ជាតិ រង្វាន់បច្ចេកទេសតក្កកម្ម ថ្នាក់ជាតិ រង្វាន់វឌ្ឍនភាព វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្នាក់ជាតិ និងរង្វាន់សហប្រតិបត្តិការ ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ៕
