បរទេស ៖ យោងតាមការចេញផ្សាយ របស់ក្រសួងការពារជាតិ របស់ប្រទេសប៊ុលហ្គារី នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសបានដាក់ពង្រាយយោធា ប្រមាណជា ៣៥០នាក់ និង រថយន្តយោធា ប្រមាណជា៤០គ្រឿង ទៅកាន់តំបន់ព្រំដែន ភាគខាងត្បូង ជាប់ជាមួយនឹងតួកគី ដោយសង្ឃឹមថា នឹងអាចជួយ ដល់ក្រុមប៉ូលីស ក្នុងការទប់ស្កាត់បញ្ហា អន្តោប្រវេសនៅទីនោះ។
ក្រៅពីនោះយោធា ទាំងនោះ ក៏នឹងមានផែនការ ក្នុងការចូលរួមសមយុទ្ធយោធា នៅតាមតំបន់ព្រំដែន សរុប២៥៩គីឡូម៉ែត្រនោះផងដែរ ជាមួយនឹងតួកគីក៏ដូចជា កិច្ចការងារជួសជុលរបងព្រំដែន ដែលរងការខូចខាតអស់ រយៈពេលជាង៥ឆ្នាំមកហើយនោះ ដែលប្រើប្រាស់ ដើម្បីទប់ស្កាត់អន្តោប្រវេសខុសច្បាប់ ពីប្រទេសតួកគីផងស៊ីរី ផង ។
របាយការណ៍ ដែលត្រូវបានបញ្ចាក់ ដោយក្រសួងមហាផ្ទៃ របស់ប៊ុលហ្គារី ក៏បានបង្ហាញដែរថា នៅក្នុងឆ្នាំនេះចំនួននៃអន្តោប្រវេសខុសច្បាប់ បានកើនឡើង ស្ទើរតែ៣ដង ធៀបទៅនឹង ចំនួនកាលពីឆ្នាំទៅ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
