បរទេស ៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការលើកឡើងថា ការវាយប្រហារតាមអាកាស របស់ខ្លួនកាលពីខែសីហា កន្លងមកធ្វើឲ្យស្លាប់ ពលរដ្ឋស៊ីវិល ១០នាក់ ក្នុងនោះមានកុមារ៧នាក់ នោះគឺជាកំហុសបច្ចេកទេស ដែលតែងតែមាន ប៉ុន្តែវាមិនអាចចាទុកថា ជាការធ្វេសប្រហេល និងបទឧក្រិដ្ឋនោះទេ។
គួររំលឹកដែរ ថា ការវាយប្រហារដែលបានកើតឡើង កាលពីថ្ងៃទី២៩ ខែសីហាបានស្លាប់ ពលរដ្ឋស៊ីវិលចំនួន១០នាក់ នៅក្នុងទីក្រុងកាប៊ុល ហើយក្នុងនោះមាន៧នាក់ ជាកុមារហើយយោងតាមការ ស៊ើបអង្កេត ដោយយោធា អាមេរិក កាលពីថ្ងៃពុធម្សិលមិញខ្លួន បានអះអាងថាវាមិនមែនជាសកម្មភាពដែលពាក់ព័ន្ធ នឹងបទឧក្រិដ្ឋឡើយ ។
ការស៊ើបអង្កេតដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់អគ្គអធិការ កងទ័ពអាកាសបាននិយាយថា ការវាយប្រហារតាមអាកាសលើកនេះ បណ្តាលមកពីកំហុសក្នុងការ ប្រតិបត្តិ តែប៉ុណ្ណោះដែលមាន រូមទាំងទទួលយកព័ត៌មាន ដែលមិនច្បាស់លាស់ និងបញ្ហាមួយចំនួនទៀត នៅក្នុងវិធីនៃការទំនាក់ទំនងគគ្នា។
លោកមេបញ្ជាការយោធា Sami Said បានថ្លែងថា វាគឺជាកំហុសដែលគួរឲ្យសោកស្តាយបំផុត ប៉ុន្តែក៏ជាការទទួលខុសត្រូវ ដ៏ស្មោះត្រង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី