បរទេស៖ ការសិក្សាថ្មីមួយបានធ្វើការសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានសារធាតុ អ៊ុយរ៉ានីញ៉ូមទាំងអស់ ដែលខ្លួនត្រូវការ សម្រាប់អាវុធនុយក្លេអ៊ែ តាមរយៈកន្លែងចម្រាញ់ Pyongsan ហើយរូបភាពពីផ្កាយរណប លើកឡើងថា ប្រទេសនេះ អាចនឹងផលិតឥន្ធនៈនុយក្លេអ៊ែ កាន់តែច្រើនជាងដែលមាន។
បើទោះជាមានការផ្អាក លើការតេស្តអាវុធនុយក្លេអ៊ែ ចាប់តាំងពីឆ្នាំ២០១៧មកក៏ដោយ ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា ខ្លួនកំពុងតែបន្តកសាងឃ្លាំនុយក្លេអ៊ែ ហើយក្នុងឆ្នាំនេះ វាហាក់បានចាប់ផ្តើម នូវរ៉េអាក់ទ័រមួយ ដែលគេជឿថា ផលិតសារធាតុភ្លូតូនីញ៉ូម កម្រិតអាវុធបាន។
យោងតាមការស្រាវជ្រាវចេញផ្សាយ កាលពីខែមុន នៅទស្សនាវដ្តី Science & Global Security ដោយអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Stanford University និងក្រុមហ៊ុនប្រឹក្សារ៉ែ មានមូលដ្ឋានក្នុងរដ្ឋអារីហ្សូណា កូរ៉េខាងជើង ប្រហែលជាមានសមត្ថភាព អាចបង្កើនផលិតកម្ម និងមិនចាំបាត់ត្រូវការទីតាំង ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដទៃទៀតនោះទេ។
ការស្រាវជ្រាវនោះ បាននិយាយដូច្នេះថា “វាច្បាស់ណាស់ ដែលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មានសមត្ថភាពចម្រាញ់កើនឡើងខ្លាំងជាង ដែលវាធ្លាប់បានប្រើប្រាស់ នៅក្នុងពេលបច្ចុប្បន្ន ហើយនេះមានន័យថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ អាចនឹងផលិត នូវសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងបរិមាណដ៏ច្រើនខ្លាំងឡើង ប្រសិនបើចង់”៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
