ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក នឹងធ្វើដំណើរ ទៅប្រទេសអេត្យូពី នៅថ្ងៃព្រហស្បតិ៍នេះ

បរទេស៖ យោងតាមការប្រកាស របស់ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានឲ្យដឹងថាប្រេសិតពិសេស របស់សហរដ្ឋអាមេរិក នឹងគ្រោងធ្វើដំណើរ ទៅប្រទេសអេត្យូពី ហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជម្រុញការងារដំណោះស្រាយ សន្តិភាពនៅទីនោះ ស្របពេលស្ថានភាពកំពុងតានតឹង។

វិវត្តនៃកិច្ចការងាររបស់អាមេរិកនេះ ត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញ៉ាល់ ក្រោយពេលដែលមាន របាយការណ៍ថា ក្រុមសកម្មប្រយុទ្ធបះបោល Tigray បានវាយប្រយុទ្ធឆ្ពោះទៅកាន់កាប់ តំបន់ក្បែរទៅនឹងរដ្ឋធានី Addis Ababa របស់ប្រទេសទៅហើយនោះ។

ក្រុមសកម្មប្រយុទ្ធ Tigray នេះគឺជាក្រុមប្រយុទ្ធដ៏ខ្លាំងក្លា ប្រឆាំងទៅនឹងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Abiy Ahmed ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ហើយបានអះអាងថា ខ្លួនបានកាន់កាប់តំបន់ជាច្រើន កាន់តែធំឡើងជារៀងរាល់ថ្ងៃ ក្នុងរយៈពេលចុងក្រោយនេះ ហើយក៏ត្រូវបានគេរាយការណ៍ ជាក្រុមដែលមានទំនាក់ទំនង ជាមួយនឹងប្រយុទ្ធផ្សេងទៀត ដូចជាOromo Liberation Army (OLA) ផងដែរ។

កាលពីថ្ងៃអង្គាររដ្ឋាភិបាលអេត្យូពី បានប្រកាសដាក់ប្រទេស ក្នុងការប្រកាសអាសន្ន រយៈពេល២ខែ ពោលគឺ២ថ្ងៃបន្ទាប់ពី លោកនាយរដ្ឋមន្ត្រី បានប្រកាសអំពាវនាវ ឲ្យពលរដ្ឋ ដើម្បីអាចប្រើប្រាស់អាវុធ ចូលរួមប្រយុទ្ធគ្នា ជាមួយនឹងក្រុម Tigray៕ ប្រែសម្រួល៖ស៊ុនលី

To Top