ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន សន្សំសំចៃអាហារ រហូតដល់ឆ្នាំ២០២៥

បរទេស៖ ប្រទេសកូរ៉េខាងជើង ជាយូរមកហើយគឺជាប្រទេស ដែលបានជួយប្រទះបញ្ហា អសន្តិសុខស្បៀងអាហារ ហើយក្នុងនោះបច្ចុប្បន្នកត្តាសំខាន់ៗ ដែលបណ្តាឲ្យបញ្ហានេះ នៅតែបន្តក៏ដោយសារតែ កត្តាគ្រោះធម្មជាតិ កត្តាទណ្ឌកម្ម ដោយអន្តរជាតិនិងជាពិសេសចុងក្រោយនេះ ដោយសារតែបញ្ហាកូវីដ។

ពលរដ្ឋសរុបជាង២៦លាននាក់ ខណៈដែលប្រទេស នៅតែបន្តបិទទ្វាយ៉ាងជិតនោះ នៅសប្តាហ៍នេះមានរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែតបរទេស បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ហើយដោយក្នងនោះ កាសែតរបស់កូរ៉េខាងត្បូង បានសរសេរថាមេដឹកនាំ កូរ៉េខាងជើងលោក Kim Jong Un បានថែមទាំងអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការសន្សំសំចៃស្បៀងអាហារ ជាពិសេសគឺដំណាំស្រូវ។

ប្រភពដដែលបានសរសេរទៀតថា អជ្ញាធរបានអំពាវនាវ ឲ្យពលរដ្ឋកូរ៉េខាងជើង ក្នុងការព្យាយាមសន្សំសំចៃ និងទទួលទានអាហារ ដោយតិចតូចបំផុត ឲ្យបានយូរបំផុតរហូតដល់ឆ្នាំ២០២៥។

ក្រៅពីនោះប្រទេសកូរ៉េខាងជើង ក៏ត្រូវបានគេជឿជាក់ដែរថា នឹងបន្តបិទទ្វាប្រទេស រហូតដល់ឆ្នាំ២០២៥ ខណៈដែលចរាចរសេដ្ឋកិច្ច មានចំនួនតិចតួចបំផុត ហើយជាពិសេសប្រទេសចិន ដែលជាដៃគូធំបំផុតនោះ ក៏បានបន្ថយសកម្មភាព ជួញដូររបស់ខ្លួន ជាមួយនឹងកូរ៉េខាងជើងផងដែរ៕​ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top