ព័ត៌មានអន្តរជាតិ

គណៈប្រតិភូ សហភាពអឺរ៉ុប ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចផ្លូវការដំបូង

បរទេស៖ ប្រធានគណៈប្រតិភូ រដ្ឋសភាសហភាពអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដំបូងមកកាន់កោះតៃវ៉ាន់ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍ថា វាជាពេលវេលាដ៏ខ្ពង់ខ្ពស់ សម្រាប់សហភាពអឺរ៉ុប ដើម្បីបង្កើតសហប្រតិបត្តិការ ជាមួយកោះតៃវ៉ាន់ ដែលជាកោះមួយត្រូវបានអះអាង កម្មសិទ្ធិថាជាទឹកដីខ្លួន។

សមាជិករដ្ឋសភា៣រូប មកពីគណៈកម្មការរដ្ឋសភាសហភាពអឺរ៉ុប ទទួលបន្ទុកការជ្រៀតជ្រៀត កិច្ចការបរទេសក្នុងដំណើរការ លទ្ធិប្រជាធិបតេយ្យ បានជួបគ្នាជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នេះបើតាមការចេញផ្សាយ របស់កាសែត The Hindu។

លោកស្រី Raphael Glucksman ជាប្រធានគណៈកម្មការ រដ្ឋសភាសហភាពអឺរ៉ូប បានមានប្រសាសន៍ថា “យើងមកទីនេះ ជាមួយសារសាមញ្ញច្បាស់ៗ។ អឺរ៉ុបកំពុងតែឈរជាមួយអ្នក ក្នុងកិច្ចការពារសេរីភាព និងការពារក្រឹតក្រមនៃច្បាប់ និងភាពថ្លៃថ្នូររបស់មនុស្សជាតិ។ វាជាពេលវេលាដ៏ខ្ពង់ខ្ពស់ សម្រាប់សហភាពអឺរ៉ុប បង្កើតសហប្រតិបត្តិការ ជាមួយកោះតៃវ៉ាន់”។

គួរបញ្ជាក់ថា កាលពីខែមុន សហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយ ស្នើបង្កើនចចំណងមិត្តភាព នយោបាយសហភាពអឺរ៉ុប និងតៃវ៉ាន់ ហើយសេចក្តីសម្រេចនោះ ក៏បានស្នើឲ្យធ្វើការផ្លាស់ប្តូរឈ្មោះ ការិយាល័យតំណាងនៅតៃវ៉ាន់ ទៅជាការិយាល័យសហភាពអឺរ៉ុប នៅតៃវ៉ាន់វិញ និងឲ្យបង្កើតកិច្ចព្រមព្រៀង វិនិយោគទ្វេភាគីជាមួយ កោះលទ្ធិប្រជាធិបតេយ្យមួយនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top