យប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមពិធីសម្ពោធបើកពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធវីដេអូ ។
លោក Xi Jinping បានថ្លែងថា បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ និងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ជះឥទ្ធិពលគ្នាទៅវិញទៅមក ឯកតោភាគីនិយម និងការពារនិយមកំពុងកើនឡើង សកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុង ជួបប្រទះនឹងចរន្តបញ្រ្ចាស។ ពេលបើកទូករ ដោយបញ្ច្រាសចរន្តទឹក បើមិនខំប្រឹងបរទៅមុខ ទូកនឹងថយក្រោយ។ យើងត្រូវតែក្តាប់ជាប់និន្នាការទូទៅ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ចសកល គាំទ្រប្រទេសជុំវិញពិភពលោក ក្នុងការបើកទូលាយ ប្រឆាំងឯកតោភាគីនិយម និងការពារនិយម ដើម្បីជំរុញមនុស្សជាតិអោយឆ្ពោះទៅ រកអនាគតកាន់តែល្អបវរ។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននឹងបង្កើតបន្ថែម តំបន់គំរូខាងការជំរុញ ពាណិជ្ជកម្មការនាំចូល និងបង្កើនការនាំចូលពីប្រទេសជិតខាង។ ប្រទេសចិននឹងគាំពារផលប្រយោជន៍រួម របស់ពិភពលោកយ៉ាង ដាច់ខាតមិនងាករេ។
ប្រទេសចិននឹងចូលរួម យ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ នៃកិច្ចសហប្រតិបត្តិការយន្តការ ដូចជា អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសG20 អង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងអង្គការសហប្រតិបត្តិការសៀងហៃ ជំរុញនិងពង្រឹងការពិគ្រោះពិភាក្សា លើបញ្ហាពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ចឌីជីថល បៃតងនិងកាបូនទាប គាំទ្រអោយសម្ភារៈវេជ្ជសាស្រ្ដសំខាន់ៗ ដូចជាវ៉ាក់សាំងជាដើម ចែកចាយដោយសមភាព និងធ្វើពាណិជ្ជកម្មដោយស្រួល ក្នុងក្របខណ្ឌនៃទូទាំងពិភពលោក ជំរុញការកសាងរួមគ្នាប្រកប ដោយគុណភាពខ្ពស់នៃ”ខ្សែក្រវាត់និងផ្លូវ”។
ប្រទេសចិននឹងចូលរួមយ៉ាងសកម្ម ក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ គាំពារសន្តិសុខស្បៀង និងសន្តិសុខថាមពលសកល ព្រមនិងបន្តផ្តល់ជំនួយបន្ថែមទៀត ដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ៕