ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ព័រទុយហ្គាល់ ប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោត

លីសប៊ន៖ ប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសការសម្រេចចិត្ត រំលាយសភា និងរៀបចំការបោះឆ្នោតទូទៅថ្មី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតី បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិ នយោបាយបន្ទាប់ពីថវិការដ្ឋ ឆ្នាំ២០២២ នៃរដ្ឋាភិបាល របស់គណបក្សសង្គមនិយមបច្ចុប្បន្ន (PS) ត្រូវបានច្រានចោល ដោយសភាកាលពីចុងខែមុន។

លោក Rebelo de Sousa បានគំរាមមុនពេលការពិភាក្សាសភាថា លោកនឹងរំលាយសភា ហើយអំពាវនាវ ឱ្យមានការបោះឆ្នោត មុនកាលកំណត់ ប្រសិនបើថវិកាត្រូវបានច្រានចោល។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃប្រទេសព័រទុយហ្គាល់ចែងថា ការបោះឆ្នោតដំបូងគួរតែប្រព្រឹត្តទៅ ក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការរំលាយសភា។

វិបត្តិនយោបាយ ដែលជាប្រភេទទីមួយ សម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន ចាប់តាំងពីប្រទេសនេះ បានចូលលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៧៤ គឺបណ្តាលមកពីការខ្វែងគំនិតគ្នា រវាងគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាច (PS) និងសម្ព័ន្ធមិត្តប្រពៃណី របស់គណបក្សកុម្មុយនិស្តព័រទុយហ្គាល់ (PCP) និងការចាកចេញពីប្លុក៕ ដោយ ឈូក បូរ៉ា

To Top