ព័ត៌មានអន្តរជាតិ

ប្រទេសអាល្លឺម៉ង់ ស្ថិតក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភ ដោយសារការកើនឡើងករណីឆ្លងកូវីដ១៩ ទៅលើអ្នកមិនបានចាក់វ៉ាក់សាំង

បរទេស៖ មន្ត្រីសុខាភិបាលអាល្លឺម៉ង់បានព្រមានថា ប្រទេសនេះកំពុងស្ថិតក្នុងការក្តាប់ដៃនៃការកើនឡើង “គួរឱ្យព្រួយបារម្ភ” នៅក្នុងករណីឆ្លងថ្មីវីរុសកូវីដ-19 ហើយអ្នកដែលមិនបានទទួលវ៉ាក់សាំងបង្ការ គឺប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសនេះបានចុះបញ្ជីកំណត់ត្រាថ្មីនៃការឆ្លងប្រចាំថ្ងៃសម្រាប់ថ្ងៃទីពីរដែលកំពុងដំណើរការទៅមុខ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លងថ្មីជាង 37,000នាក់ ត្រូវបានរាយការណ៍នៅថ្ងៃសុក្រ ដោយ 3,000នាក់ ច្រើនជាងសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ដែលមានរយៈពេល 24 ម៉ោង គឺជាអត្រាដ៏អាក្រក់បំផុត ដែលបានចុះបញ្ជីចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។

និន្នាការកើនឡើងយ៉ាងខ្លាំង គឺបានកើតឡើងចំពេលដែលការវ៉ាក់សាំងយឺតជាងប្រទេសអឺរ៉ុបធំៗជាច្រើនទៀត។

ផ្ទាំងពាណិជ្ជកម្ម

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ វិទ្យាស្ថាន Robert Koch (RKI) ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់ប្រទេសអាល្លឺម៉ង់បានពណ៌នាការវិវឌ្ឍន៍បច្ចុប្បន្នថា “គួរឱ្យព្រួយបារម្ភបំផុត” ហើយបានបង្កើនការវាយតម្លៃហានិភ័យរបស់វាចំពោះមនុស្សដែលមិនបានចាក់វ៉ាក់សាំងពី “ខ្ពស់” ទៅ “កាន់តែខ្ពស់” ។

របាយការណ៍បានបន្តថា ស្ថានភាពក៏បានផ្លាស់ប្តូរដែរសម្រាប់អ្នកដែលទទួលបានថ្នាំបង្ការ។ សម្រាប់ការចាក់វ៉ាក់សាំងពេញលេញ ហានិភ័យត្រូវបានវាយតម្លៃថា ជាកម្រិតមធ្យម ប៉ុន្តែកើនឡើងដោយសារតែការកើនឡើងនៃអត្រាឆ្លង៕

ប្រែសម្រួលៈ ណៃ តុលា

To Top