ព័ត៌មានអន្តរជាតិ

ចិនអំពាវនាវ ឲ្យគ្រប់ភាគី ទាំងអស់ដោះស្រាយបញ្ហា នៅស៊ូដង់ឲ្យបានសមរម្យ

បរទេស៖ប្រទេសចិននៅក្នុងដំណាក់កាលវិវត្តចុងក្រោយ ក្នុងប្រទេសស៊ូដង់បានធ្វើការអំពាវនាវមួយទៅកាន់គ្រប់ភាគី ដែលពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាឲ្យបាន សមរម្យតាមរយៈ ការសន្ទនាគ្នានៅគ្រប់កម្រិតហើយធ្វើយ៉ាងណា អាចឲ្យប្រទេសនេះរក្សាបាននូវស្ថេរភាពនិងសន្តិសុខជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំរយៈពេលមួយថ្ងៃដោយក្រុមប្រឹក្សា សិទ្ធមនុស្សនៃអង្គការសហប្រជាជាតិលោក Li Song ប្រធានកិច្ចការងារទូទៅនៃបេសកកម្មចិន ប្រចាំនៅទីក្រុងហ្សេណែវបានបញ្ជាក់ថាចិនតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់ស៊ូដង់ តែមិនមានគោលការណ៍ដើម្បីជ្រៀតជ្រែកកាងារផ្ទៃក្នុងនោះឡើយហើយជឿជាក់ថា ពលរដ្ឋស៊ូដង់ទាំងអស់គឺសុទ្ធតែចង់បាននូវសេចក្តីសុខដុមនិងលទ្ធភាពក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ពួកគេ។

លោក Li បន្តថាប្រទេសចិនគឺនឹងនៅតែប្រកាន់ជំហ ដើម្បីជួយដល់ពលរដ្ឋស៊ូដង់ឲ្យអាចដោះស្រាយបញ្ហាពួកគេដោយខ្លួនឯងហើយក៏អំពាវនាវផង ដែរទៅដល់សហគមន៍អន្តរជាតិក្នុងការបង្កើនមជ្ឈដ្ឋានដ៏ល្អប្រសើរមួយដល់គ្រប់ភាគី ដែលពាក់ព័ន្ធទៅនឹងបញ្ហារបស់ស៊ូដង់។

គួរឲ្យដឹងដែរថាកងកម្លាំងនៃប្រទេសស៊ូដង់បានឈានទៅ ដល់ការរំលាយរដ្ឋាភិបាលព្រមទាំងបានចាប់ខ្លួននាយករដ្ឋមន្ត្រី Abdalla Hamdok ផងព្រមទាំងក្រុមសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកផងកាលពីថ្ងៃទី២៥ខែតុលាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top