ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២៥០លានករណី

វ៉ាស៊ីនតោន៖ បើយោងតាមទិន្នន័យ ពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនឡើងលើស ២៥០លានករណី នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនករណីឆ្លងសកល មានចំនួនដល់ទៅ ២៥០,០១៥,៧៨៩ករណី ដោយមានអ្នកស្លាប់ចំនួន ៥,០៥២,១៤៨ករណីនៅទូទាំងពិភពលោក។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណីចំនួន ៤៦,៤៨៨,៤១៧ករណី និងការស្លាប់ចំនួន ៧៥៤,៤៣១នាក់ ដែលជាចំនួនខ្ពស់បំផុតជុំវិញពិភពលោក ដែលស្មើនឹងជាង ១៨ភាគរយនៃករណីទូទាំងពិភពលោក និងជិត ១៥ភាគរយនៃការស្លាប់ទូទាំងពិភពលោក។

ប្រទេសឥណ្ឌា បានកត់ត្រាករណីផ្ទុកមេរោគធំបំផុតទីពីររបស់ពិភពលោកគឺ ៣៤,៣៦៦,៩៨៧ ករណី បន្ទាប់មកគឺប្រេស៊ីលដែលមាន ២១,៨៨០,៤៣៩ករណីក៏ដូចជាចំនួនអ្នកស្លាប់ច្រើនជាងគេទីពីររបស់ពិភពលោកដែលមានចំនួន ៦០៩,៤៤៧នាក់ ។

ប្រទេសដែលមានករណីច្រើនជាង ៥លានក៏រួមមានចក្រភពអង់គ្លេស រុស្ស៊ី តួកគី បារាំង និងអ៊ីរ៉ង់ ខណៈដែលប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់ជាង ២០ម៉ឺននាក់រួមមាន ឥណ្ឌា ម៉ិកស៊ិក រុស្ស៊ី និងប៉េរូ នេះបើយោងតាម ការបូកសរុប របស់សាកលវិទ្យាល័យ៕

ដោយ ឈូក បូរ៉ា

To Top