ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារលើស៊ីរី ជាច្រើនកន្លែង

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃចន្ទ បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលផ្តោតលើតំបន់នៅលើឆ្នេរសមុទ្រស៊ីរី និងខេត្តហូមភាគកណ្តាលប្រទេស។

របាយការណ៍បានឲ្យដឹងថា ការវាយប្រហារបានផ្តោតលើទីក្រុងហូម Homs និងតំបន់ឆ្នេរក្បែរក្រុង Tartus នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបន្ថែមថាវាបានបណ្តាលឱ្យមានការខូចខាត និងទាហានពីរនាក់បានរងរបួស។

ប្រជាជន បាន ឮ សំឡេង ផ្ទុះ ខណៈ ប្រព័ន្ធ ការពារ អាកាស កំពុង តាម ដាន មីស៊ីល ដែលបាញ់ដោយអ៊ីស្រាអែល។ របាយការណ៍បានឲ្យដឹងថា ការការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីលភាគច្រើនដែលកំពុងបាញ់ចេញពីខាងក្នុងដែនអាកាសលីបង់។

វាជាការវាយប្រហារ ចុងក្រោយបំផុត ក្នុងការវាយប្រហារ របស់ អ៊ីស្រាអែល ដែល មាន គោល ដៅ លើ ទីតាំង យោធា ក្នុង ប្រទេស ស៊ីរី។ ជាធម្មតា អ៊ីស្រាអែល បអះអាង ថា ខ្លួន កំណត់ គោលដៅ អ៊ីរ៉ង់ ឬ អាវុធ ប្រទេសនេះនៅ ក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា ការ វាយ ប្រហារ ចុង ក្រោយ របស់ អ៊ីស្រាអែល បាន កំណត់ គោល ដៅ លើ ទីតាំង យោធា ក្នុង រដ្ឋធានី ដាម៉ាស់ កាល ពី ថ្ងៃ ទី ៣០ ខែ តុលា៕

ដោយ ឈូក បូរ៉ា

To Top