បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ បានប្រកាសថា ប្រទេសបារាំង នឹងចាប់ផ្តើមដំណើរការសាងសង់ រោងចក្រុនុយក្លេអ៊ែរឡើងិវញ ដើម្បីធានាឲ្យមានឯករាជ្យ នៃវិស័យថាមពលអគ្គិសនី ។
ប្រធានាធិបតីដដែលរូបនេះ បានបញ្ជាក់ទៀតថា៖ពួកយើងដំណើរការ សាងសង់រោងចក្រ នុយក្លេអ៊ែរ សាជាថ្មីជាលើកដំបូង ក្នុងរយៈពេលជាច្រើនទស្សវត្សចុងក្រោយនេះ ហើយធ្វើយ៉ាងណាឲ្យបារាំង នៅតែអាចបន្តកិច្ចការងារអភិវឌ្ឍ ថាមពលកកើតឡើងវិញ ជាស្ថេរភាព។
លោកបន្តថា ក្រៅតែពីធានា ឲ្យវិស័យ ថាមពលដោយឯករាជ្យ ហើយនោះវាក៏នឹងអាចធានា ឲ្យការផ្គត់ផ្គង់ ថាមពលក្នុង ប្រទេសមានភាពរឹងមាំមិនពឹកផ្អែកលើបរទេស ជាពិសេស ដើម្បីសម្រេចឲ្យបាននូវផែនការ ដើម្បីក្លាយជាប្រទេស មិនបញ្ចេញសារជាតិកាបូន សោះនៅត្រឹមឆ្នាំ
២០៥០ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

