បរទេស ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា យន្តហោះឈ្លបយកការណ៍ និងសម្របសម្រួលការវាយប្រហារប្រភេទ E-8C របស់កងទ័ពអាកាសអាមេរិក ត្រូវបានរកឃើញ នៅសមុទ្រខ្មៅក្បែរព្រំដែនរុស្ស៊ី ។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់ក្រសួង ការពារជាតិរុស្ស៊ី នៅថ្ងៃពុធ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ីថា «នៅថ្ងៃទី 9 ខែវិច្ឆិកា ចន្លោះម៉ោង 14:15 និង 19:28 (ម៉ោងនៅទីក្រុងមូស្គូ ម៉ោង 11:15-16:28 GMT] មានយន្តហោះឈ្លបយកការណ៍ និងត្រួតពិនិត្យគោលដៅវាយប្រហារ របស់កងទ័ពអាកាសអាមេរិក E-8C ត្រូវបានរកឃើញ នៅលើសមុទ្រខ្មៅ»។
ក្រសួងការពារជាតិរុស្ស៊ី បានកត់សម្គាល់ថា យន្តហោះដែលបានចាកចេញពីមូលដ្ឋាន អាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ។ យន្តហោះ E-8C បានចូលមកក្នុងចម្ងាយ 35 គីឡូម៉ែត្រ (21 ម៉ាយ) នៃព្រំដែនរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា