GLASGOW៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចេញផ្សាយព័ត៌មានចិន-អាមេរិក លើសេចក្តីថ្លែងការណ៍រួម Glasgow ស្តីពីការបង្កើនសកម្មភាព អាកាសធាតុក្នុងឆ្នាំ២០២០ នៅទីនេះក្នុងសម័យប្រជុំលើកទី២៦ នៃសន្និសីទភាគី (COP26) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
ភាគីទាំងពីរបានឲ្យដឹងថា ពួកគេបានកោតសរសើរ ចំពោះការងារដែលបានធ្វើកន្លងមក ហើយបានសន្យាបន្តធ្វើការរួមគ្នា និងជាមួយគ្រប់ភាគី ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ដោយឈរលើគោលការណ៍ នៃទំនួលខុសត្រូវរួម ប៉ុន្តែខុសគ្នា និងសមត្ថភាពរៀងៗខ្លួន ក៏ដូចជាការគិតគូរពីលក្ខខណ្ឌជាតិ ការពង្រឹងសកម្មភាពអាកាសធាតុនឹងត្រូវធ្វើឡើង ដើម្បីដោះស្រាយវិបត្តិអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរបានឯកភាពបង្កើត ក្រុមការងារលើការបង្កើន សកម្មភាពអាកាសធាតុ ក្នុងទសវត្សរ៍ឆ្នាំ ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើការប្រែប្រួលអាកាសធាតុ រវាងប្រទេសទាំងពីរ និងដំណើរការពហុភាគី៕
ដោយ ឈូក បូរ៉ា