បរទេស៖ អ្នកនាំពាក្យម្នាក់ បាននិយាយថា លោក Frederik Willem de Klerk ដែលជាប្រធានាធិបតីស្បែកស ចុងក្រោយ របស់ប្រទេសអាហ្វ្រិកខាងត្បូង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងយូរជាមួយ នឹងជំងឺមហារីក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ផ្លូវការមួយពីមូលនិធិរបស់គាត់បានឱ្យដឹងថា “អតីតប្រធានាធិបតីលោក FW de Klerk បានទទួលមរណភាពនៅផ្ទះរបស់គាត់នៅ ទីក្រុង Fresnaye កាលពីព្រឹកមិញបន្ទាប់ពីការតស៊ូរបស់គាត់ប្រឆាំងនឹងជំងឺមហារីក ដុំសាច់ដុះលើភ្នាសជាលិកា” ។
អតីតប្រធានាធិបតី FW de Klerk គឺជាអ្នកទទួលបន្ទុកលើកំណែទម្រង់សំខាន់ៗ ខណៈដែលគាត់បានដោះលែងអ្នកបដិវត្តន៍ គឺលោក Nelson Mandela បន្ទាប់ពី ជាប់ពន្ធនាគាររយៈពេល 27 ឆ្នាំក្នុងឆ្នាំ 1990 បានមើលការខុសត្រូវលើការលុបចោល ការបំបែកគ្នារស់នៅ តាមតំបន់ៗ តាមជាតិសាសន៍មួយៗ និងការផ្លាស់ប្តូរអំណាច ទៅជារដ្ឋាភិបាល ភាគច្រើនដែលដឹកនាំដោយ Mandela ក្នុងឆ្នាំ 1994 ៕
ប្រែសម្រួលៈ ណៃ តុលា