ព័ត៌មានអន្តរជាតិ

អភិបាលរដ្ឋផ្លរីដា លោក DeSantis គំរាមបញ្ជូនជន ចំណាកស្រុកទៅកាន់រដ្ឋ Delaware ស្រុកកំណើតរបស់ប្រធានាធិបតី ចូ បៃដិន

បរទេស៖ លោក Ron DeSantis អភិបាលរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានគំរាមចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីរដ្ឋបាលរបស់លោក បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានបង្ហូរ ជនចំណាកស្រុកពីព្រំដែនអាមេរិក-ម៉ិកស៊ិក ចូលមកកាន់រដ្ឋរបស់លោក ដោយទទួលស្គាល់ថា វិធានការផ្លូវច្បាប់អាចត្រូវបានកំណត់ ដោយសារអំណាចរបស់ អាជ្ញាធរសហព័ន្ធលើដែនអាកាស ដែលស្នើឡើងដើម្បីបញ្ជូន ជនចំណាកស្រុកតាមឡានក្រុងទៅកាន់រដ្ឋ Delaware ដែលជាស្រុកកំណើត របស់ប្រធានាធិបតី ចូ បៃដិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីបានផ្សព្វផ្សាយ ជាសាធារណៈជាមួយនឹងការ ទាមទារនៅចុងសប្តាហ៍នេះ អ្នកសាធារណរដ្ឋ គឺលោក DeSantis បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃពុធថា ការិយាល័យរបស់លោកកំពុង ពិនិត្យមើលជម្រើសផ្លូវច្បាប់ទាំងអស់ ពាក់ព័ន្ធនឹងជនភៀសខ្លួន។

កាលពីដើមសប្តាហ៍នេះ ការិយាល័យអភិបាលរដ្ឋ Sunshine បានអះអាងថា ជើងហោះហើរពេលយប់ជាង 70 ដែលដឹកជនចំណាកស្រុកខុសច្បាប់ ពីព្រំដែនភាគខាងត្បូង សហរដ្ឋអាមេរិកបានមកដល់ Jacksonville រដ្ឋ Florida ចាប់តាំងពីរដូវក្តៅ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top