សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣,៤៨១ ករណី ដែលនាំឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសកើនឡើង ដល់ ២២៧,៦៨១ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីនេះ ៣២៤៤ករណីស្ថិតនៅក្នុងសហគមន៍ ២២៩ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក និង ៨ករណីត្រូវបាននាំចូល។
ករណីកូវីដ-១៩ សរុបចំនួន ១,៦៨៦ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ ២៦១ ករណី ត្រូវការការបន្ថែមអុកស៊ីហ្សែន ៦២ ករណីមិនស្ថិតស្ថេរ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់នៅក្នុងបន្ទប់ ICU និង ៧៥ ករណីកំពុងមានជំងឺធ្ងន់ធ្ងរ និងដាក់បញ្ចូលក្នុងបន្ទប់ ICU ។
ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងទៀតថាអ្នកជំងឺ ១៧ នាក់ទៀតបានស្លាប់ដោយសារផលវិបាកដោយសារតែការឆ្លងជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥៤០ នាក់៕
ដោយ ឈូក បូរ៉ា