ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន អនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ ប្រវត្តិសាស្ត្រ ក្នុងការខិតខំតស៊ូ រយៈពេល ១០០ ឆ្នាំនៃបក្សកុម្មុយនិស្តចិន

ថ្ងៃទី១១ខែវិច្ឆិកា កិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រ ក្នុងការខិតខំតស៊ូ រយៈពេល១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី១៩ បានបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី៨ដល់១១ខែវិច្ឆិកានេះ។

កិច្ចប្រជុំលើកនេះ បានស្តាប់និងពិភាក្សា អំពីរបាយការណ៍ការងារ របស់លោកស៊ីជីនភីង ដែលតាំងនាម ឱ្យការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ព្រមទាំងបានពិនិត្យពិភាក្សា នឹងអនុម័តលើ «សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រ ក្នុងការខិតខំតស៊ូ រយៈពេល១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន» និង «សេចក្តីសម្រេចចិត្តស្តីពីការ បើកធ្វើសមាជបក្សកុម្មុយនិស្តចិន លើកទី២០» ។

អង្គប្រជុំបានសម្រេចចិត្តថា នឹងបើកធ្វើសមាជ បក្សកុម្មុយនិស្តចិន លើកទី២០ នៅក្រុងប៉េកាំង នៅឆមាសទី២ ឆ្នាំ២០២២ ដោយសម្គាល់ថា សមាជបក្សកុម្មុយនិស្តចិន លើកទី២០ ជាកិច្ចប្រជុំដែលមានសារៈសំខាន់ក្រៃលែង របស់បក្សកុម្មុយនិស្តចិន ក្នុងខណៈពេលគន្លឹះ នៃការកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រទេសសង្គមនិយមទំនើប និងការបោះជំហាន ទៅកាន់ការសម្រេចគោលដៅ សតវត្សទី២ ។

បក្សទាំងមូលត្រូវរួមសាមគ្គីគ្នា និងដឹកនាំប្រជាជនគ្រប់ជនជាតិ ខិតខំប្រឹងប្រែងពុះពារឧបសគ្គ ដើម្បីរួមចំណែកសំខាន់ ដល់ការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ និងសម្រេចសុបិនចិន ស្តីពីការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញ៕

To Top