ព័ត៌មានអន្តរជាតិ

ក្រុមនាវា ផ្ទុកយន្តហោះ របស់ចក្រភពអង់គ្លេស តាមដាននាវាមុជទឹក របស់ចិន អំឡុងពេលឆ្លងកាត់ សមុទ្រចិនខាងត្បូង

បរទេស៖ ឧទ្ធម្ភាគចក្រ និងនាវាចម្បាំង ដែលប្រតិបត្តិការជាផ្នែកមួយ នៃក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth បានគ្រប់គ្រងដើម្បីស្វែងរក និងតាមដាននាវាមុជទឹករបស់ចិន ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេ នៅក្នុងដែនទឹកជម្លោះ នៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការកត់សម្គាល់ របស់ឧត្តមនាវីត្រី Steve Moorhouse – មេបញ្ជាការនៃកងនាវាចរណ៍ក្រុម នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Moorhouseថា «ដែនសមុទ្រដែលមានជម្លោះភាគច្រើនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ដូច្នេះហើយមានវត្តមានយន្តហោះចម្បាំងរបស់ចិនជាច្រើន ដែលនៅតាមក្រុមនាវាផ្ទុកយន្តហោះ ក្នុងអំឡុងពេលបេសកកម្មរបស់ខ្លួននៅចន្លោះខែសីហា និងខែតុលា ឆ្នាំ 2021 ហើយនាវាមុជទឹក។

សូមជម្រាបថា នាវាមុជទឹកដែលមានស្រាប់ ពីខាងកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជន (PLA) ត្រូវបានគេដឹងថា លឺសំឡេងខ្លាំងជាងសមភាគីដែលទំនើបរបស់ពួកគេនៅក្នុងកងនាវាចររុស្ស៊ី ឬអាមេរិក។ ទោះបីជាទីក្រុងប៉េកាំង បានធ្វើការលើការធ្វើឱ្យ នាវាមុជទឹករបស់ពួកគេមានភាព ស្ងប់ស្ងាត់ជាងមុនក៏ដោយ វាមិនច្បាស់ទេថានៅពេលណាដែលពួកគេនឹងមានសម្រាប់កងទ័ពជើងទឹកចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top