ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស បណ្តោះអាសន្នអាហ្គានីស្ថាន បំពេញទស្សនកិច្ច ៣ថ្ងៃនៅបាគីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាហ្គានីស្ថានលោក Amir Khan Muttaqi កាលពីថ្ងៃពុធបាន ធ្វើដំណើរមកដល់ប្រទេសប៉ាគីស្ថាន ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំ របស់ប៉ាគីស្ថាន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។

នៅក្នុងពេលមកដល់លោក Mohammad Sadiqដែលជាតំណាងពិសេស របស់ប៉ាគិស្ថានសម្រាប់កិច្ចការងារ អាហ្គានីស្ថាននិងលោក Abdul Razak Dawood ប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីប៉ាគិស្ថាន បានទៅទទួលស្វាគមន៍លោក Muttaqi នៅឯអាកាសយានដ្ឋាន។

ក្រសួងការបរទេសនៃ ប្រទេសប៉ាគីស្ថានបានបញ្ជាក់ កាលពីថ្ងៃអង្គារកន្លងមកដែរថា ដំណើរទស្សនកិច្ចលើកនេះ បានធ្វើឡើងតបតាម ការអញ្ជើញនិងក្រោយ ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងប៉ាគិស្ថានលោក Shah Mahmood Qureshi ទៅកាន់ទីក្រុងកាប៊ុល កាលពីខែតុលាកន្លងមក៕

ប្រែសម្រួល៖ ស៊ុន លី

To Top