ព័ត៌មានអន្តរជាតិ

មិនដឹងស្លាប់ឬរស់ទេ បាត់ខ្លួនជាង ៤០នាក់ ក្នុងហេតុការណ៍ លិចទូក នៅកុងហ្គោ

គីនហ្សាសា ៖ យ៉ាងហោចណាស់មនុស្សជាង ៤០នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីឧបទ្ទវហេតុលិចទូក នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងទឹកដី Kalehe នៃខេត្ត South Kivu ភាគខាងកើត នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) ។

នៅក្នុងការវាយតម្លៃបណ្តោះអាសន្ន ដែលប្រកាសដោយលោក Delphin Birimbi ប្រធានអង្គការសង្គម ស៊ីវិលក្នុងស្រុក អ្នកនៅរស់រានមានជីវិតចំនួន ៥៧នាក់ និងសាកសព ៨នាក់ត្រូវបានរកឃើញរួចហើយ ខណៈដែលមនុស្សជាង ៤០នាក់កំពុងបាត់ខ្លួន នៅឡើយ។

ប្រភព ជាមួយ អាជ្ញាធរ ដែន សមុទ្រ បាន ឲ្យដឹងថា មាន អ្នក ដំណើរ ប្រហែល ១២០ នាក់ ជិះ ដោយ មិន បាន បញ្ជាក់ ពី មូលហេតុ នៃ គ្រោះថ្នាក់ នេះ ទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

យោងតាមអាជ្ញាធរខេត្តបានឱ្យដឹងថា ការស្វែងរកអ្នកនៅរស់រានមានជីវិត កំពុងដំណើរការនៅក្នុងតំបន់ នៃគ្រោះថ្នាក់នេះ៕
ដោយ ឈូក បូរ៉ា

To Top