ព័ត៌មានអន្តរជាតិ

អង់គ្លេស ស្វាគមន៍សេចក្ដីប្រកាស រួមរវាងអាមេរិក-ចិន ស្ដីពីការលើកកម្ពស់ សកម្មភាពអាកាសធាតុ

ឡុងដ៌ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានស្វាគមន៍ ចិន-អាមេរិក ជុំវិញសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់សកម្មភាព អាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានឲ្យដឹងនៅលើបណ្ដាញសង្គម Twitter ថា “ខ្ញុំស្វាគមន៍ចំពោះការបង្ហាញការប្តេជ្ញាចិត្តដ៏រឹងមាំពីប្រទេសចិន និងសហរដ្ឋអាមេរិកកាលពីយប់មិញ ក្នុងការបង្កើនសកម្មភាព អាកាសធាតុក្នុងទសវត្សរ៍នេះ” ។

ប្រទេសចិន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចេញផ្សាយព័ត៌មានចិន-អាមេរិក លើសេចក្តីថ្លែង ការណ៍រួម Glasgow ស្តីពីការបង្កើនសកម្មភាព អាកាសធាតុក្នុងឆ្នាំ២០២០ នៅក្នុងសម័យប្រជុំលើកទី២៦ នៃសន្និសីទនៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow ប្រទេសស្កុតឡេន។

ភាគីទាំងពីរបានឯកភាពបង្កើត ក្រុមការងារលើការបង្កើន សកម្មភាពអាកាសធាតុ ក្នុងទសវត្សរ៍ឆ្នាំ ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងដំណើរការពហុភាគី ។

លោក ចនសុន បានលើកឡើងថា “នេះគឺជាការជំរុញ ដល់ការចរចានៅពេល ដែលយើងចូលទៅក្នុងថ្ងៃចុងក្រោយនៃ COP26 ហើយបន្តធ្វើការ ដើម្បីផ្តល់នូវលទ្ធផលប្រកប ដោយមហិច្ឆតាសម្រាប់ភពផែនដី” ៕
ដោយ ឈូក បូរ៉ា

To Top