បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ថ្មីៗនេះក្រុមតាលីបង់ បានបើកធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ របស់ខ្លួនព្រមជាមួយ នឹងការបង្ហាញវត្តមាន របស់សព្វាវុធ ដែលត្រូវបានប្រមូលបានពីអ្វី ដែលសហរដ្ឋអាមេរិក ធ្លាប់បានបន្សល់ទុក ក្នុងហេតុការណ៍ ចាកចេញ ពីអាហ្គានីស្ថានកាលពីខែសីហា កន្លងមក។
សមយុទ្ធយោធានេះ ត្រូវបានគេដឹងដែរថា បានធ្វើឡើង នៅក្នុងតំបន់ Kandahar ដែលក្នុងនោះគេអាចមើលឃើញ មានទាំងរថយន្តយោធា ព្រមទាំងឧទ្ធម្ភាគចក្រផងដែរនេះ បើយោងតាមការបញ្ជាក់ របស់កាសែតបារាំង Agence France-Presse។
ក្រុមយោធា តាលីបង់ បានដើរជាក្បួន ព្រមទាំងមានសម្លេងភ្លេងសាសនាផង នៅក្នុងព្រឹត្តិការណ៍សមយុទ្ធយោធា ដែលតាលីបង់ហៅថា ជាកម្មវិធីសំភោធ និងដាក់ឲ្យដំណើរ ការអង្គភាពយោធាថ្មី របស់អាហ្គានីស្ថាន ដែលមានឈ្មោះថា Islamic Emirates Army។
គួរឲ្យដឹងដែរ ថា ក្រោយការចាក ចេញរបស់យោធាអាមេរិក កាលពិខែសីហាគេជឿជាក់ថា សព្វាវុធជាច្រើនដែលមានតម្លៃដល់ ទៅរាប់ពាន់លានដុល្លារត្រូវបានបន្សល់ ទុកនៅ ក្នុងប្រទេសអាហ្គានីស្ថានហើយកំពុង ត្រូវបានប្រើប្រាស់ដោយតាលីបង់ នៅពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ស៊ុនលី