ព័ត៌មានអន្តរជាតិ

អាមេរិក ដើរពីក្រោយចិន លើដំណើរសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ របស់សារព័ត៌មាន Bloomberg ថ្មីៗនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក បានដើរយឺតជាងប្រទេសចិនទាក់ទង នឹងដំណើរការសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អត្ថបទដែលមានចំណងជើងថា “គោលនយោបាយពាណិជ្ជកម្ម ‘អាមេរិចដំបូង’ របស់លោក ចូ បៃដិន ផ្តល់ឱ្យប្រទេសចិន នូវឱកាសមួយ” ត្រូវបានបោះពុម្ពផ្សាយ ដោយគេហទំព័រ Bloomberg កាលពីថ្ងៃពុធ។

របាយការណ៍បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន បានបរាជ័យក្នុងការបញ្ចេញ ទស្សនៈវិស័យសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជិត ៥ឆ្នាំ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។

ផ្ទុយទៅវិញ ប្រទេសចិន បានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលរួមកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅក្នុងខែកញ្ញា ឆ្នាំនេះផងដែរ។

ចិន ក៏បានសន្យាផងដែរក្នុងការផ្តល់នូវឱកាសអាជីវកម្ម ដែលមានផលចំណេញ សម្រាប់សមាជិក CPTPP នីមួយៗក្នុងការចូលទៅកាន់ទីផ្សារចិន និងខិតខំ ដើម្បីកំណើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

លោក Deborah Elms ស្ថាបនិកមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ត្រូវបានដកស្រង់សម្តី ដោយរបាយការណ៍ថា “អ្នកមានរដ្ឋបាលម្តងទៀត ដែលដាក់ ‘America First’ ដោយប្រើភាសាផ្សេងគ្នា ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top