MELAKA ៖ អ្នករៀបចំព្រឹត្តិការណ៍មួយនៅទីក្រុង Melaka ដែលត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ត្រូវបានពិន័យជាប្រាក់ចំនួន ២០ ០០០ រូពី (៦ ៥០០ដុល្លារ សិង្ហបុរី) ។
យោងតាមសារព័ត៌មាន The Straites Times ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមមន្ត្រីសុខាភិបាលស្រុក Jasin គឺ ការផាកពិន័យត្រូវបានចេញឱ្យប្រធានមជ្ឈមណ្ឌលបោះឆ្នោតចម្រុះ Barisan Nasional (BN) នៅថ្ងៃអាទិត្យ (ទី 14 ខែវិច្ឆិកា) ចំពោះការខកខានក្នុងការអនុវត្តគម្លាតសុវត្ថិភាពសង្គម អំឡុងពេលបំពេញមុខងារជួបសំណេះសំណាលនៅអាហារដ្ឋានក្បែរ Asahan ក្នុង ស្រុក Jasin ។
លោក Datuk Seri Ismail បានមកដល់កន្លែងអាហារនៅប្រហែលថ្ងៃត្រង់ ជាកន្លែងដែលគាត់ត្រូវបានទទួលដោយអ្នកគាំទ្រប្រហែល 60 នាក់ ដែលមកពី BN និងគណបក្ស Umno របស់គាត់។
នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋរបស់នាយករដ្ឋមន្ត្រីចាប់តាំងពីយុទ្ធនាការសម្រាប់ការបោះឆ្នោតរដ្ឋ Melaka បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែវិច្ឆិកា។
លោក Ismail ត្រូវបានអ្នកស្រុកក្នុងតំបន់ទទួលបានការគាំទ្រយ៉ាងខ្លាំងដែលជាច្រើននាក់បានចោមរោមលោកដើម្បីថតរូប៕
ប្រែសម្រួលៈ ណៃ តុលា