ព័ត៌មានអន្តរជាតិ

ញូវដេលី​ ប្រកាសបិទសាលារៀន ៧ថ្ងៃក្រោយកម្រិតបំពុល អាកាស កើនឡើងខ្លាំង

បរទេស ៖ ទីក្រុងញូវដេលី កាលពីថ្ងៃអាទិត្យម្សិលមិញ បានឈានទៅដល់ការសម្រេចចិត្ត ប្រកាសបិទសាលារៀនទាំងអស់ ក្នុងរយៈពេល១ សប្តាហ៍ជាប់គ្នា ដោយសាររកឃើញថា កម្រិតជាតិពុល នៅក្នុងបរិយាកាសមាន ទំហំច្រើនលើសពីការព្រមាន។

រដ្ឋធានីក្រុងញូវដេលី ត្រូវបានគេចាត់ទុកថា ជាទីក្រុង ដែលមានការបំពុលខ្លាំង ជាងគេបំផុត លើសកលលោកហើយ តាមរយៈការប្រកាស លើកនេះផងដែរ
សាលារៀនទាំងអស់ នឹងត្រូវដាក់ឲ្យដំណើរការ នៃការសិក្សារៀនសូត្រ តាមប្រព័ន្ធអនឡាញជំនួសវិញ ។

ដោយឡែកការដ្ឋានសាងសង់ ទាំងឡាយ ត្រូវបានប្រកាសផ្អាកដំណើរ ការផងដែរចន្លោះពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខណៈដែលកម្រិតជាតិពុល ក្នុងអាកាសបានកើនឡើង ប្រហែលជាចន្លោះពី៤៧០ទៅ៤៩៩៕

ប្រែសម្រួល៖ស៊ុនលី

To Top