ពេលថ្មីៗកន្លងទៅនេះ កិច្ចព្រមព្រៀង RCEP ដែលបានចុះហត្ថលេខា មិនដល់មួយឆ្នាំ ជិតនឹងចូលជាធរមាន ។ កិច្ចព្រមព្រៀងនេះ បូករួមទាំងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង ដែលជាតួអង្គសេដ្ឋកិច្ច សំខាន់ចំនួនបី លើទូទាំង ពិភពលោក ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលជារដ្ឋសមាជិក ចំនួនពីរ នៃសម្ព័ន្ធ Five Eyes Alliance ព្រមទាំងប្រទេសអាស៊ាន ដែលបានបង្កើត តំបន់ ពាណិជ្ជកម្មសេរី មុនគេបង្អស់នៅអាស៊ី ។ កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប្រទេសទាំងពីរចិន និងជប៉ុន បង្កើតទំនាក់ទំនងពាណិជ្ជកម្ម សេរី ជាលើកដំបូង ហើយក៏នឹងនាំឱ្យការ ធ្វើសមាហរណកម្មអាស៊ី មានភាពកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀតផងដែរ ។
មុនពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន នៅទូទាំងពិភពលោក បានមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីចំនួន ជាង៣០០ច្បាប់រួចហើយ ។ ក្នុងនាមជាតំបន់ពាណិជ្ជកម្មសេរី ធំបំផុតលើទូទាំងពិភពលោក រដ្ឋសមាជិក នៃកិច្ចព្រមព្រៀង RCEP មានចំនួនប្រជាជនច្រើនបំផុត បរិមាណសរុប នៃផលិតផលក្នុងស្រុក សរុប ច្រើនបំផុត ទំហំពាណិជ្ជកម្មធំបំផុត និងការទាក់ទាញការ វិនិយោគទុនបរទេសច្រើនបំផុត ។
ប្រសិនបើពិពណ៌នាថា អង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវធំៗ ហើយរដ្ឋសមាជិកនានា សុទ្ធតែរីកចម្រើនទៅមុខ តាមផ្លូវនេះ នោះ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីក្នុង តំបន់ គឺហាក់ដូចជាគន្លងរហ័ស លើផ្លូវធំនេះ ពោលគឺមានភាពរស់ រវើកកាន់តែខ្ពស់ ហើយលំហ សម្រាប់រដ្ឋសមាជិក ក្នុងតំបន់សម្រេចពន្ធគយទាប និងពន្ធគយ សូន្យក៏កាន់តែធំដែរ ។ បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន បម្រែបម្រួល ដ៏សំខាន់បំផុតមួយគឺ ទំនិញ៩០ ភាគរយ រវាងរដ្ឋជាសមាជិក ដែលត្រូវបញ្ជាក់និងឱ្យសច្ចាប័នរួច នឹងសម្រេចបាននូវពន្ធគយ សូន្យនៅទីបំផុត ។ ដល់ឆ្នាំ២០៣៥ សុខុមាលភាព ផ្នែកសេដ្ឋកិច្ច ក្នុងតំបន់នឹងកើនឡើង១សែន៦ ម៉ឺន២ពាន់៨រយលានដុល្លារ អាមេរិកដោយសារកិច្ច ព្រមព្រៀងនេះ ។
គោលបំណង នៃកិច្ចសហប្រតិបត្តិការ គឺដើម្បីសម្រេចបាននូវភាពឈ្នះ-ឈ្នះ ។ ប្រឈមមុខនឹងពិភពលោក ដែលប្រកបដោយភាព មិនប្រាកដប្រជា កិច្ចព្រមព្រៀង RCEP នឹងផ្តល់លទ្ធភាពយ៉ាងប្រាកដប្រជា ។ ប្រឈមមុខ នឹងបម្រែបម្រួល ប្រទេសនីមួយៗមិនថាធំឬតូច មនុស្សគ្រប់រូបមិនថា ខ្លាំងឬខ្សោយ សុទ្ធតែនឹងក្លាយជាអ្នកទទួល ផលប្រយោជន៍ ៕