ព័ត៌មានអន្តរជាតិ

លោក ឌូតឺតេ នឹងឈរឈ្មោះប្រជែងតំណែង សមាជិកសភា ក្នុងការបោះឆ្នោតឆ្នាំ២០២២

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រ្ដីហ្គោ ឌូតឺតេ ដែលលាលែងពីដំណែងនៅថ្ងៃចន្ទ បានដាក់ពាក្យស្នើសុំបេក្ខភាពសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោត ខែឧសភា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ឌូតឺតេ អាយុ ៧៦ឆ្នាំបានបញ្ជូនមេធាវីរបស់លោកទៅគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីចុះឈ្មោះនៅថ្ងៃច័ន្ទ ដែលជាថ្ងៃចុងក្រោយសម្រាប់ការ ជំនួសបេក្ខជន។  លោកនឹងដំណើរការនៅក្រោម គណបក្សនយោបាយ Pederalismo ng Dugong Dakilang Samahan (PDDS) ជាជាងគណបក្សកាន់អំណាចរបស់លោក PDP-Laban ។

កាលពីខែមុន លោក ឌូតឺតេ បានលើកឡើងថា លោកកំពុងចូលនិវត្តន៍ពីនយោបាយ ហើយនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតបន្ទាប់ទៀត “ដោយគោរពតាមឆន្ទៈរបស់ប្រជាជន”។

លោក ឌូតឺតេ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីហ្វីលីពីនក្នុងឆ្នាំ២០១៦ ហើយអាណត្តិរបស់លោក នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋធម្មនុញ្ញបានកំណត់ប្រធានាធិបតីហ្វីលីពីន ត្រឹមអាណត្តិ ៦ឆ្នាំប៉ុណ្ណោះ។  ការ​បោះ​ឆ្នោត​លើក​ក្រោយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២។

អ្នកនាំពាក្យរបស់លោក ឌូតឺតេ Harry Roque ក៏បានស្វែងរកកៅអីព្រឹទ្ធសភានៅក្នុងការបោះឆ្នោតខាងមុខនេះផងដែរ បន្ទាប់ពីបានលាលែងពីតំណែងនៅថ្ងៃចន្ទនេះ។

លោក Roque បានប្រាប់អ្នកយកព័ត៌មានភ្លាមៗបន្ទាប់ពីចុះឈ្មោះនៅឯស្ថាប័នបោះឆ្នោតថា “ចាប់តាំងពីខ្ញុំបានដាក់លិខិតបញ្ជាក់បេក្ខភាពរបស់ខ្ញុំមក ខ្ញុំលែងជាអ្នកនាំពាក្យប្រធានាធិបតីទៀតហើយ”៕

To Top