បរទេស៖ ប្រធានាធិបតីនៃប្រទេសមិកស៊ិកូលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទម្សិលមិញនេះសាជាថ្មីបានធ្វើការបរិយាយ ខ្លាំងៗប្រឆាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយអាមេរិកទៅលើប្រទេសគុយបា។
លោក Lopez Obrador បានថ្លែងនៅក្នុងអំឡុងពេលសន្នសិទកាសែតប្រចាំថ្ងៃថា៖ខ្ញុំគិតថាគុយបាមិនមានឈ្មោះជាប្រទេសដែលដាច់ដោយឡែកពីគេ នោះទេហើយ ព្យាយាមដាក់សំពាធដល់ពលរដ្ឋ គុយបាដែលសម្រេចចិត្តក្នុង ការរស់នៅក្នុងប្រទេសនោះឡើយ។
សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ដែលបានសំដៅទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបានដាក់ដោយអាមេរិក មកលើប្រទេសគុយបាក្នុងរយៈពេល ជាងកន្លះសតវត្ស ចុងក្រោយនេះ។
លោកបន្តថា៖ខ្ញុំមានជំហប្រឆាំង ដាច់ខាតចំពោះទណ្ឌកម្មបែបនេះហើយខ្ញុំគិតថា វាមិនមានលក្ខណៈជាមនុស្សជាតិនោះទេ។ គ្មានអ្នកណាម្នាក់មានសិទ្ធក្នុងការដាក់ ឲ្យពលរដ្ឋណា ម្នាក់ឲ្យនៅដាច់ដោយឡែកនោះទេ ពីព្រោះថាពលរដ្ឋនិងរដ្ឋាភិបាល នៃបណ្តាប្រទេសទាំងអស់គឺមានសិទ្ធគ្រប់គ្រាន់ ក្នុងការជ្រើសរើសប្រព័ន្ធគ្រប់គ្រងប្រទេស របស់ពួកគេរៀងៗខ្លួន៕
ប្រែសម្រួល៖ស៊ុនលី